km_tn/job/19/23.md

3.7 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

ឱ​បើពាក្យ​របស់ខ្ញុំទាំងនោះ​បាន​សរសេរ​ទុកក្នុងពេលនេះ

នេះជាការឧទានដែលប្រាប់ពីអ្វីដែលលោកយ៉ូបចង់បាន។ វាអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំសង្ឃឹមថានឹងមាននរណាម្នាក់សសេរទុកនូវពាក្យសម្តីរបស់ខ្ញុំ» (សូមមើលៈ [[rc:///ta/man/translate/figs-exclamations]] និង [[rc:///ta/man/translate/figs-activepassive]])

ពាក្យ​របស់ខ្ញុំ

ឃ្លានេះតំណាងឲ្យអ្វីដែលលោកយ៉ូបនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលខ្ញុំកំពុងនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ឱ​បើ​បាន​ចារឹក​ទុក​នៅក្នុង​សៀវភៅ​មួយក្បាលនោះ

នេះជាការឧទានដែលប្រាប់ពីអ្វីដែលលោកយ៉ូបចង់បាន។ វាអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំសង្ឃឹមថានឹងមាននរណាម្នាក់សសេរទុកក្នុងសៀវភៅមួយក្បាល» (សូមមើលៈ [[rc:///ta/man/translate/figs-exclamations]] និង [[rc:///ta/man/translate/figs-activepassive]])

ឱ​បើ​​ទោះជាមួយប៉ាកកាដែក ហើយបាននាំទៅចារនៅលើថ្មជារៀងរហូត!

នេះជាការឧទានដែលប្រាប់ពីអ្វីដែលលោកយ៉ូបចង់បាន។ វាអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ «ខ្ញុំសង្ឃឹមថានឹងមាននរណាម្នាកប្រើប៉ាកកាដែក ហើយបាននាំទៅចារនៅលើថ្មជារៀងរហូត (សូមមើលៈ [[rc:///ta/man/translate/figs-exclamations]] និង [[rc:///ta/man/translate/figs-activepassive]])

ប៉ាកកាដែក

នេះជាឧបករណ៍ដែកត្រូវបានប្រើសម្រាប់សសេរ។ វាត្រូវបានធ្វើពីដែល ដូច្នេះមនុស្សអាចចារពាក្យនៅលើថ្មបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំណាត់ដែលមួយ»

សំណ

សំណ គឺជាលោហៈទន់។ យើងមិនបានដឹងទេថាមនុស្សបានប្រើសំណនៅពេលឆ្លាក់លើថ្មយ៉ាងដូចម្តេច។ ពួកគេប្រហែលជាបានបំពេញអក្សរសិលាចារឹកជាមួយសំណ ដើម្បីធ្វើឲ្យសិលាចារឹកនោះមានអាយុកាលយូរអង្វែង។