km_tn/job/19/20.md

5.0 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

ឆ្អឹងរបស់ខ្ញុំតោងជាប់និងស្បែករបស់ខ្ញុំនិង​សាច់របស់ខ្ញុំ

លោកយ៉ូបនិយាយអំពីឆ្អឹង ស្បែក និងសាច់របស់លោក ដើម្បីពណ៌នាអំពីរូបរាងរបស់លោក។ លោកស្គមយ៉ាងខ្លាំង ហើយមនុស្សអាចមើលឃើញទ្រង់ទ្រាយឆ្អឹងយ៉ាងច្បាស់ដោយងាយ។ ក្នុងភាសាមួយប្រើគ្រាមភាសាសម្រាប់ការនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមានត្រឹមទេស្បែកនឹងឆ្អឹងប៉ុណ្ណោះ» ឬ «ស្បែកគ្របដណ្តប់ឆ្អឹងរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ខ្ញុំអាចរស់បានដោយ​សារ​តែ​ស្បែកនៃ​ធ្មេញ​របស់ខ្ញុំ

គ្រាមភាសានេះមានន័យថាលោករស់នៅស្ទើរតែមិនមានអ្វីសោះឡើយ ថាគាត់ស្ទើរតែមិនរស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំរស់នៅដោយទទេ» ឬ «ខ្ញុំរស់នៅពិបាកខ្លាំងណាស់» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូម​អាណិត​មេត្តាដល់ខ្ញុំផង

«សូមមានការអាណិតអាសូរដល់ខ្ញុំផង»

ដ្បិត ​ព្រះ‌ហស្ត​នៃ​ព្រះជាម្ចាស់​បាន​ពាល់​ខ្ញុំ​ហើយ

នៅទីនេះពាក្យ «បានពាល់ខ្ញុំ» ជាន័យប្រៀបធៀបសម្រាប់ «វាយខ្ញុំ»។ ពាក្យប្រៀបធៀបនេះសម្រាប់អ្វី ៗដែលធ្វើឲ្យលោកយ៉ូបរងទុក្ខ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីព្រោះព្រះបានធ្វើឲ្យខ្ញុំរងទុក្ខ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា បៀតបៀនដល់​ខ្ញុំ​...ព្រះ?

លោកយ៉ូបប្រើសំនួរនេះដើម្បីតវាអំពី ហេតុអ្វីមិត្តៗរបស់លោកប្រព្រឹត្តចំពោះលោកដូច្នេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំបៀតបៀនខ្ញុំ...ព្រះ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានអ្នកនៅ​មិន​ទាន់​ពេញចិត្តជាមួយ​ហូបសាច់​ខ្ញុំ​ទៀតដូច្នោះ?

លោកយ៉ូបប្រើសំណួរនេះដើម្បីតវាអំពី ហេតុអ្វីមិត្តៗរបស់លោកប្រព្រឹត្តចំពោះលោកដូច្នេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាបានស៊ីសាច់របស់គ្រប់គ្រាន់ហើយ!» ឬ «ឈប់ស៊ីសាច់របស់ខ្ញុំទៀតទៅ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានអ្នកនៅ​មិន​ទាន់​ពេញចិត្តជាមួយ​ហូបសាច់​ខ្ញុំ​ទៀតដូច្នោះ?

លោកយ៉ូបនិយាយពីពាក្យសម្តីរបស់មិត្តរបស់លោកដែលឃោឃៅយ៉ាងដូច្នេះ ចំពោះលោក ហាក់ដូចជាសត្វសាហាវកំពុងស៊ីសត្វដទៃជាអាហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់និយាយបង្កាច់បង្ខូចអាក្រក់បែបនេះចំពោះខ្ញុំទៀតទៅ» ឬ «ឈប់វាយប្រហារខ្ញុំដោយពាក្យសម្តីរបស់អ្នកទៀតទៅ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)