km_tn/job/19/17.md

2.8 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

ដង្ហើម​របស់​ខ្ញុំបាន​ធ្វើឲ្យអាក់អន់ដល់​ប្រពន្ធ​ខ្ញុំ

នៅទីនេះ «ដង្ហើម​» តំណាងឲ្យក្លិននៃខ្យល់ដង្ហើម។ ប្រសិនបើ អ្វីមួយធ្វើឲ្យអាក់អន់ចិត្តដល់អ្នកណាម្នាក់ វាមានន័យថាគាត់ស្អប់វា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រពន្ធរបស់ខ្ញុំស្អប់ក្លិននៃខ្យល់ដង្ហើមរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដែលបានកើតពីផ្ទៃម្តាយរបស់ខ្ញុំមក

លោកយ៉ូបសំដៅដល់បងប្អូនប្រុស និងបងប្អូនស្រីរបស់លោកក្នុងរបៀបថ្លែងបញ្ឆិតចញ្ឆៀងថាពួកគេជាមនុស្សដែលគួរតែស្រលាញ់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនប្រុសរបស់ខ្ញុំ» ឬ «បងប្អូនប្រុស​និងបងប្អូនស្រីរបស់ខ្ញុំ»

ស្អប់ខ្ពើម​ខ្ញុំ

«ស្អប់ខ្ញុំ» ឬ «ស្អប់ខ្ពើម​ខ្ញុំ »

ពួកគេនឹងនិយាយទាស់នឹងខ្ញុំ

«ពួកគេចំអកឡកឡឺយខ្ញុំ» ឬ «ពួកគេបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សដែលគួរឲ្យអស់សំណើច»

គ្រួសារនិងពួក​មិត្ត​សម្លាញ់​ទាំងអស់

នេះសំដៅដល់មិត្តជិតស្និទ្ធរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិត្តជិតស្និទ្ធរបស់ខ្ញុំទាំងអស់» ឬ «មិត្តជិតស្និទ្ធរបស់ខ្ញុំទាំងអស់ដែលខ្ញុំបានចែករំលែករឿងសម្ងាត់របស់ខ្ញុំ»

ស្អប់ខ្ពើមខ្ញុំ

«បានខ្ពើមរអើមខ្ញុំ»

បានត្រឡប់ទៅជាទាស់នឹងខ្ញុំវិញ

«បានក្បត់នឹងខ្ញុំ»