km_tn/job/19/10.md

5.8 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

ព្រះ‌អង្គ​បាន​បំបាក់​ខ្ញុំចុះនៅ​គ្រប់​ទីកន្លែង

លោកយ៉ូបនិយាយពីការបំផ្លាញគាត់ដោយព្រះ ហាក់ដូចជាលោកយ៉ូបកំពុងសង់អគារឡើងហើយព្រះបានកម្ទេចវាចោល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រង់បានបំផ្លាញទូលបង្គំគ្រប់ផ្លូវ» ឬ «ទ្រង់បានវាយប្រហារខ្ញុំគ្រប់កន្លែង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​ខ្ញុំ​ក៏​វិនាស​ទៅ

ការចាប់ផ្តើម​ «វិនាសទៅ» ជាសញ្ញាការត្រូវបានកម្ទេចទាំងស្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយខ្ញុំត្រូវបានកម្ទេចទាំងស្រុង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គបានដកក្ដី​សង្ឃឹម​របស់​ខ្ញុំចេញ ដូច​ជាដក​ដើម​ឈើ

លោកយ៉ូបបាននិយាយថា ព្រះធ្វើឲ្យលោកគ្នាសង្ឃឹម ហាក់ដូចជាសេចក្តីសង្ឃឹមរបស់លោកយ៉ូបជាដើមឈើមួយដើម ហើយជំនួសអោយការកាប់ចោល ព្រះបានដើមទាំងមូលជាមួយនឹងឬសរបស់វាចេញពីក្នុងដីមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានដកយកក្តីសង្ឃឹមទាំងស្រុងរបស់ខ្ញុំចេញ» ​ឬ «ពីព្រោះអ្វីដែលព្រះអង្គបានធ្វើ ទូលបង្គំមិនអាចមានក្តីសង្ឃឹមសម្រាប់អ្វីដែលល្អបានទៀតទេ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ព្រះ‌អង្គ​បានឆួល សេចក្ដី​ក្រោធឡើង ហើយទាស់​នឹង​ខ្ញុំ

លោកយ៉ូបនិយាយពីសេចក្តីក្រោធរបស់េព្រះ ហាក់ដូចជាភ្លើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានដុតភ្លើងនៃព្រះពិរោធទាស់នឹងខ្ញុំ» ឬ «ព្រះក៏បានព្រះពិរោធនឹងខ្ញុំជាខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

រួចហើយព្រះអង្គចាត់ទុកខ្ញុំ ដូច​ជាម្នាក់ដែរជា​បច្ចាមិត្ត​នឹង​ព្រះ‌អង្គវិញ

្«ព្រះអង្គគិតថាទូលបង្គំជាសត្រូវ»

ពល​ទ័ព​របស់​ព្រះ‌អង្គ​ចូល​មក​ជាមួយ​គ្នា

លោកយ៉ូបនិយាយពីការវាយប្រហាររបស់ព្រះចំពោះគាត់ ហាក់ដូចជាលោកយ៉ូបជាទីក្រុងមួយហើយព្រះបានបញ្ជូនពលទាហានមកវាយប្រហារវា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានចាត់ពលទាហានរបស់ទ្រង់មកវាយប្រហារខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ពួកគេដេញ​ព័ទ្ធ​ជុំ‌វិញពំនូកទាស់នឹងខ្ញុំ

លោកយ៉ូបនិយាយពីការវាយប្រហាររបស់ព្រះចំពោះគាត់ ហាក់ដូចជាលោកយ៉ូបជាទីក្រុងមួយហើយព្រះបានបញ្ជូនពលទាហានមកវាយប្រហារទីក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពលទាហានបានពូនដីដើម្បីឡើងជញ្ចាំងរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​បោះជំរំនៅជុំវិញទី​លំនៅ​របស់​ខ្ញុំផង

លោកយ៉ូបនិយាយពីការវាយប្រហាររបស់ព្រះចំពោះគាត់ ហាក់ដូចជាលោកយ៉ូបនៅក្នុងលំនៅរបស់គាត់ ហើយពលទាហានរបស់ព្រះបានបើជំរំនៅជុំវិញគាត់ ហើយរៀបចំដើម្បីវាយប្រហារគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានជំរំនៅជុំវិញទីលំនៅរបស់ខ្ញុំ ហើយរៀបចំដើម្បីវាយប្រហារខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)