km_tn/job/19/07.md

4.0 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

មើល៍

ពាក្យ «មើល៍» នៅទីនេះបន្ថែមការសង្កតធ្ងន់លើអ្វីដែលនឹងមកតាមក្រោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ថែមពីលើ»

អំពើហឹង្សា

នេះគឺជាការស្រែកសម្រាប់ជំនួយ។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពើហឹង្សា! ជួយផង!» ឬ «ជួយផង! ខ្ញុំកំពុងត្រូវបានវាយប្រហារ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ខ្ញុំ​បានស្រែក រកជំនួយ

«ខ្ញុំ​ស្រែក រកជំនួយ» ឬ «ខ្ញុំ​បានស្រែកយំ រកជំនួយ»

តែ​គ្មាន​យុត្តិ‌ធម៌ទេ

បានអរូប «យុត្តិធ៌ម» ​អាចត្រូវបានបកប្រែជាមួយនឹងឃ្លា។ របៀបផ្សេងទៀតនៃការបកប្រែៈ «តែមិនមានអ្នកណាម្នាក់ការពារខ្ញុំពីអស់អ្នកដែលធ្វើខុសចំពោះខ្ញុំនោះទេ» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-explicit]])

ព្រះ‌អង្គ​បាន​ធ្វើ​របង​រាំង...ភាពងងឹតក្នុងផ្លូវរបស់ខ្ញុំ

លោកយ៉ូបប្រើរូបភាពទាំងនេះ ដើម្បីនិយាយព្រះបានធ្វើឲ្យលោកមានអារម្មណ៍គ្មានជំនួយ និងគ្មានសង្ឃឹម។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ ដូច្នេះខ្ញុំមិនអាចធ្លងកាត់បាន

«ព្រះបានដាក់ជញ្ជាំងនៅលើផ្លូវដែលខ្ញុំកុំពុងដើរ» ឬ «ទ្រង់បានបិតផ្លូវ ដូច្នេះ ខ្ញុំមិនអាចបន្តទៅមុខបានទេ»

ព្រះ‌អង្គ​បាន​ដោះ​...មកុដ​ចេញ​ពី​ក្បាល​ខ្ញុំ​ដែរ

លោកយ៉ូបប្រើរូបភាពទាំងនេះដើម្បីនិយាយព្រះបានយកកេរ្តិ៍ឈ្មោះល្អ ទ្រព្យសម្បត្តិ និងភាពរុងរឿងរបស់លោកចេញចេញពីលោក។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គបាន​​យក​មកុដ​ចេញ​ពី​ក្បាល​ខ្ញុំ​ដែរ

មកុដ សំដៅលើសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានយកមកុដនៃសេចក្តីថ្លៃថ្នូររបស់ខ្ញុំចេញ» ឬ «វាគឺដូចជាព្រះអង្គបានយកមកុដចេញពីក្បាលរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)