km_tn/job/19/05.md

3.0 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

បើ​ការពិតអ្នក​រាល់​គ្នា​ចង់តម្កើង​ខ្លួន ឲ្យលើសពី​ខ្ញុំ

«ប្រសិនបើអ្នកគិតថា អ្នកប្រសើរជាងខ្ញុំ» ឬ «គឺអ្នកធ្វើដូចជាអ្នកប្រសើរជាងខ្ញុំ»

ហើយប្រើភាពអាម៉ាស់របស់ខ្ញុំមកទាស់នឹងខ្ញុំវិញ

របៀបដែលពួកគេធ្វើនេះ អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយប្តឹងតវាថា ភាពអាម៉ាស់របស់ខ្ញុំគឺជាឬសគល់ទាស់នឹងខ្ញុំ» ឬ «ហើយប្រើភាពអាម៉ាស់របស់ខ្ញុំជាភ័ស្តុតាងថាខ្ញុំមានកំហុស» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រើភាពអាម៉ាស់របស់ខ្ញុំមកទាស់នឹងខ្ញុំ

នាមអរូប «ភាពអាម៉ាស់» អាចត្រូវបានបង្ហាញជាមួយកិរិយាសព្ទ អាម៉ាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្តឹងតវាថាអ្វីដែលបានកើតឡើង ធ្វើឲ្យខ្ញុំអាម៉ាស់ បង្ហាញថាខ្ញុំមានកំហុស» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

បានចាប់ខ្ញុំនៅក្នុងសំណាញ់​របស់​ព្រះ‌អង្គ

លោកយ៉ូបនិយាយដូចជាព្រះជាអ្នកប្រម៉ាញ់ដែលបានដាក់អន្ទាក់លោកយ៉ូបក្នុងសំណាញ់របស់ព្រះអង្គ។ នេះជាពាក្យប្រៀធៀបបង្ហាញពីការត្រួតត្រារបស់ព្រះចំពោះលោកយ៉ូប និងអារម្មណ៍នៃការអស់សង្ឃឹមរបស់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានដាក់អន្ទាក់ខ្ញុំ» ឬ «បានត្រួតត្រាលើខ្ញុំ» ឬ «បានត្រួតត្រាលើអ្វីដែលបានកើតឡើងចំពោះខ្ញុំ ដូច្នេះ ខ្ញុំគ្មានជំនួយទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)