km_tn/job/18/18.md

5.3 KiB

ព័ត៌មានទូទៅៈ

លោកប៊ីលដាឌបន្តពណ៌នាអំពីមនុស្សអាក្រក់។

អ្នកនោះ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយនេះ​ផង

ឃ្លាទាំងនេះសង្កត់ធ្ងន់លើការពិតថា មនុស្សអាក្រក់នឹងបញ្ជូនទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងសម្រាប់មនុស្សស្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

អ្នកនោះនឹងត្រូវបណ្តេញចេញពីពន្លឺទៅក្នុងទីងងឹត

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះនឹងដឹកនាំមនុស្សអាក្រក់ពីពន្លឺទៅក្នុងទីងងឹត»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពីពន្លឺទៅក្នុងទីងងឹត

ពាក្យ «ពន្លឺ» សំដៅដល់ជីវិត ហើយពាក្យ «ទីងងឹត» សំដៅដល់សេចក្តីស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីពន្លឺនៃជិវិត ទៅកាន់ទីងងឹតនៃសេចក្តីស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ៍នេះ​ផង

នេះនិយាយពីការដែលព្រះធ្វើឲ្យគេចាកចេញពីលោកីយនេះ ហើយទៅកន្លែងមនុស្សស្លាប់ ដូចជាទ្រង់បណ្តេញគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះនឹងធ្វើឲ្យគេចាកចេញពីលោកីយនេះ» ឬ «ហើយព្រះនឹងបញ្ជូនគេទៅកន្លែងដែលសម្រាប់មនុស្សទៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​ត្រូវ​ប្រដេញ​ចេញ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះនឹងបណ្តេញគេចេញ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អ្នកនោះ​នឹង​គ្មាន​កូនប្រុស...ក៏គ្មាន​នៅ​សល់គ្រួសារនៅ​កន្លែងដែល​អ្នកនោះអាស្រ័យ​នៅ​នោះដែរ

ឃ្លាទាំងពីនេះបញ្ជាក់ថា គេនឹងគ្មានគ្រួសារ ឬ កូនចៅជំនាន់ក្រោយសេសសល់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

កូនចៅជាពូជពង្ស

«ចៅប្រុស» ឬ «ចៅតួត»

គ្រួសារ

«សាច់ញ្ញាតិ»

ពួកអ្នកដែលរស់នៅខាងលិច...ហើយអ្នកដែលរស់នៅខាងកើតនឹងត្រូវភ័យខ្លាចដោយការនេះដែរ

ឃ្លា «នៅខាងលិច» និង «នៅខាងកើត» គឺរួមគ្នាសំដៅដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង។ នេះជាការបន្ថែម ដែលមិនមែនគ្រប់មនុស្សទាំងអស់នៅលើលោកីយនេះនឹងឮពីអ្វីដែលបានកើតឡើងចំពោះមនុស្សអាក្រក់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សទាំងអស់នៅលើផែនដីទាំងមូលនឹងភ័យខ្លាច និងតក់ស្លុតជាខ្លាំង នៅពេលដែលពួកគេបានឃើញអ្វីដែលបានកើតឡើងចំពោះមនុស្សអាក្រក់» ឬ «មនុស្សជាច្រើនដែលរស់នៅទិសខាងកើតនិងខាងលិច នឹងភ័យខ្លាច ហើយតក់ស្លុតជាខ្លាំង នៅពេលដែលពួកគេបានឃើញអ្វីដែលបានកើតឡើងចំពោះមនុស្សអាក្រក់ (សូមមើលៈ [[rc:///ta/man/translate/figs-merism]] និង [[rc:///ta/man/translate/figs-hyperbole]])

ថ្ងៃមួយ

«ថ្ងៃណាមួយ»