km_tn/job/18/16.md

3.2 KiB

ព័ត៌មានទូទៅៈ

លោកប៊ីលដាឌបន្តពណ៌នាអំពីមនុស្សអាក្រក់។

ឫសរបស់​គេ​នឹង​ត្រូវ​ក្រៀម​ស្ងួត...មែក​របស់​គេ​នឹង​ត្រូវ​កាច់​ចោល

នេះនិយាយអំពីការស្លាប់របស់មនុស្សអាក្រក់ ហើយមិនមានជំនាន់ក្រោយ គេដូចជាដើមបឈើដែលឬសបានក្រៀមស្វិតហើយមែកបានស្វិតទៅ មិនបានបង្កើតផលផ្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេនឹងស្លាប់ ហើយចាកចេញទៅដោយមិនមានកូនចៅជំនាន់ក្រោយ គេនឹងដូចជាដើមឈើដែលមានឬសស្ងួត ហើយដែលមែករបស់វាបានស្វិតអស់ទៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ការចង​ចាំ​របស់គេ នឹង​វិនាសពី​ផែនដី​ទៅ ហើយ​គេនឹង​មិនមាន​ឈ្មោះ​នៅតាម​ផ្លូវ​ដែរ

ឃ្លាទាំងនេះមានអត្ថន័យដូចគ្នា ហើយត្រូវបានប្រើដើម្បីបញ្ជាក់កាពិតថា មិនមាននរណាម្នាក់នឹងចងចាំគេ បន្ទាប់ពីគេស្លាប់នោះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

មែក​របស់​គេ​នឹង​ត្រូវ​កាច់​ចោល

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មែករបស់គេនឹងស្វិត» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ការចង​ចាំ​របស់គេ នឹង​វិនាសពី​ផែនដី​ទៅ

ឃ្លានេះនិយាយអំពី «ការចងចាំ» របស់មនុស្សអាក្រក់ ដូចជាមនុស្សម្នាក់ដែលស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមាននរណាម្នាក់នៅលើផែនដីនឹងចងចាំពីគេនោះទេ»

​គេនឹង​មិនមាន​ឈ្មោះ​នៅតាម​ផ្លូវ​ដែរ

ឃ្លានេះជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមាននរណាម្នាក់ដែលដើរតាមផ្លូវនឹងនឹកចាំពីឈ្មោះរបស់គេទេ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)