km_tn/job/18/07.md

3.2 KiB

ព័ត៌មានទូទៅៈ

លោកប៊ីលដាឌបន្តពណ៌នាអំពីមនុស្សអាក្រក់។

គ្រប់​ជំហាន​ទាំងអស់នៃ​កម្លាំងរបស់​គេ​នឹង​ធ្វើឲ្យ​ខ្លី

នេះនិយាយពីការជួបប្រទះមហន្តរាយភ្លាមៗរបស់មនុស្សអាក្រក់ ដូចជាគាត់មិនមានកម្លាំងដើម្បីដើរទៀតនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាដូចជាគាត់មិនមានកម្លាំងដើម្បីដើរទៀតនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ផែនការ​របស់​គេ​នឹង​ធ្វើឲ្យគេដួល​ចុះដែរ

«ដំបូន្មានរបស់​គេ​នឹង​ធ្វើឲ្យគេដួល​ចុះដែរ»។ នេះនិយាយពីការទទួលមហន្តរាយរបស់មនុស្សអាក្រក់​ ដូចជាការដួលចុះរបស់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផែនការ​របស់​គេ​នាំឲ្យគេចូលទៅក្នុងមហន្តរាយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដ្បិត​ គេនឹងត្រូវបោះទៅក្នុងអន្ទាក់ដោយជើងគេខ្លួនឯង ហើយគេនឹងដើរទៅក្នុងរណ្តៅដែរ

«ជើងរបស់គេនឹងនាំគេទៅក្នុងអន្ទាក់»។ លោកប៊ីលដាដ​ប្រើរូបភាពនេះ ដើម្បីនិយាយថាផ្លូវដែលមនុស្សអាក្រក់រស់នៅ ជីវិតរបស់គេនឹងនាំគេទៅកាន់មហន្តរាយយ៉ាងឆាប់រហ័ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «វានឹងដូចជាគាត់នាំខ្លួនរបស់គាត់ទៅក្នុងសំណាញ់មួយ ដូចជាគាត់បានដើរសំដៅទីកក្នុងរណ្តៅដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សំណាញ់

ខ្សែ ឬខ្សែពួរដែលមនុស្សត្បាញរួមគ្នាដើម្បីធ្វើជាសំណាញ់។ មនុស្សបានប្រើសំណាញ់ដើម្បីចាប់សត្វចតុប្បាទ។

រណ្តៅ

រណ្តៅដែលមានមែកឈើ ឬស្លឹកឈើនៅពីលើវា ដូច្នេះ សត្វចតុបាទនឹងដើរពីលើមែកឈើ ឬស្លឹកឈើនោះ ហើយធ្លាក់ចូលទៅក្នុងរណ្តៅ។