km_tn/job/17/11.md

3.9 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបបន្តនិយាយ។

ថ្ងៃរបស់​ខ្ញុំ​បាន​កន្លងផុត​ទៅ

នេះជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលវេលារបស់ខ្ញុំបានកន្លងទៅ» ឬ «ជីវិតរបស់ខ្ញុំបានផុតទៅ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ផែន​ការ​របស់​ខ្ញុំត្រូវបានវិនាស

«ផែនការរបស់ខ្ញុំនឹងមិនដែលបានសម្រេចទេ» ឬ «ផែនការរបស់ខ្ញុំនឹងមិនកើតមានទេ»

ហើយរួមទាំង​បំណង​របស់​ខ្ញុំ​ដែរ

នៅទីនេះ «ចិត្ត» របស់លោកយ៉ូប សំដៅដល់បំណងប្រាថ្នាដ៏ធំរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាសម្រាប់អ្វីៗដែលខ្ញុំមានបំណងប្រាថ្នាយ៉ាងធំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​បំណង​របស់​ខ្ញុំ​

នៅទីនេះលោកយ៉ូបមិនបានបំពេញប្រយោគរបស់លោកដើម្បីបង្ហាញថា លោកមិនមានសេចក្តីសង្ឃឹមទៀតនោះទេសម្រាប់បំណងប្រាថ្នារបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចិត្តរបស់ខ្ញុំ​មិនមានផ្ទះសម្រាប់ឲ្យពួកគេកើតឡើងនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

អ្នកទាំងនេះ ពួកមនុស្សមើលងាយ

ឃ្លាទាំងពីរនេះសំដៅលើមនុស្សប្រភេទដូចគ្នា គឺមិត្តៗរបស់លោកយ៉ូប លោកអេលីផាស លោកប៊ីលដាដ និង លោកសូផារ។ ឃ្លាទីពីរសង្កត់ធ្ងន់លោកអាកប្បករិយាមិនមែនជាកល្យាមិត្តរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

បានប្តូរពីយប់ទៅជាថ្ងៃវិញ

្ហនេះនិយាយពីការទាមទាររបស់មនុស្សថាយប់គឺជាពេលថ្ងៃ ហាក់ដូចជាពូកគេពិតជាបានផ្លាស់ប្តូរយប់ទៅជាថ្ងៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេតវ៉ាថា វាគឺជាពេលថ្ងៃ នៅពេលដែលមានពេលយប់» ឬ «អ្វីដែលពួកគេនិយាយគឺផ្ទុយពីអ្វីដែលជាការពិត ដូចជាយប់ផ្ទុយជាមួយនឹងថ្ងៃ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពន្លឺក៏ជិតងងឹតដែរ

ពាក្យដែកបាត់គួរត្រូវបន្ថែម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេតវ៉ាថា ពន្លឺគឺជិតយប់ហើយ» ឬ «ពួកគេតវ៉ាថានៅពេលដែលភាពងងឹតមកដល់ នោះវាគឺទទួលពន្លឺ» (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)