km_tn/job/17/01.md

5.3 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបបន្តនិយាយ។

វិញ្ញាណរបស់ខ្ញុំខ្ទេចខ្ទាំ

លោកយ៉ូបសំដៅដល់ខ្លួនរបស់លោកដោយ «វិញ្ញាណ»​ របស់លោក ដើម្បីបញ្ជាក់ការលើកទឹកចិត្តផ្នែកខាងក្នុងរបស់លោក។ លោកនិយាយអំពីការមិនមានកម្លាំង នៅសេសសល់ ដែលហាក់ដូចជា លោកជារបស់អ្វីមួយដែលត្រូវបានប្រើប្រាស់អស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំត្រូវបានប្រើអស់» ឬ «កម្លាំងរបស់ខ្ញុំត្រូវបានបាត់អស់» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

ថ្ងៃរបស់​ខ្ញុំ​ក៏ចប់ហើយដែរ

លោកយ៉ូបសំដៅដល់ជីវិតរបស់គាត់ ដូចជា «ថ្ងៃ» របស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលវេលារបស់ខ្ញុំចប់ហើយ» ឬ «ខ្ញុំនឹងស្លាប់ក្នុងពេលឆាប់ៗនេះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ផ្នូរ​បានត្រៀមជាសម្រេចសម្រាប់​ខ្ញុំ

ឃ្លានេះពណ៌នា «ផ្នូរ» វាហាក់ដូចជាមនុស្សដែលនឹងទទួលលោកយ៉ូបជាភ្ញៀវ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ឆាប់ៗនេះខ្ញុំនឹងស្លាប់ហើយនឹងត្រូវកប់» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ប្រាកដណាស់ ពួកមនុស្សឡក‌ឡឺយនៅជាមួយខ្ញុំ

«អស់អ្នកដែលនៅជុំវិញខ្ញុំកំពុងឡក‌ឡឺយឲ្យខ្ញុំ»

ប្រាកដណាស់

«ជាកាពិត»

ភ្នែក​ខ្ញុំ​តែងតែ​មើលឃើញ​

លោកយ៉ូបសំដៅដល់ខ្លួនរបស់លោក ដោយសារ «ភ្នែក» របស់លោក ដើម្បីបញ្ជាក់ពីអ្វីដែលលោកឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំតែងតែឃើញ»​ ឬ «ខ្ញុំតែងតែឮ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ការរករឿងរបស់គេ

«ការមើលងាយរបស់គេ»។ ពាក្យ «ការរករឿង» អាចត្រូវបានបង្ហាញជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេកំពុងរករឿងទូលបង្គំ» ឬ «ពួកគេកំពុងព្យាយាមធ្វើឲ្យទូលបង្គំខឹង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

សូមសន្យា សូមធានា​ឲ្យ​ទូល‌បង្គំចំពោះ​ព្រះ‌អង្គ​ផង

លោកយ៉ូបចាប់ផ្តើមនិយាយទៅកាន់ព្រះ។ នៅទីនេះលោកនិយាយពីស្ថានភាពរបស់លោកដូចជាលោកជាអ្នកទោស។ លោកបានទូលសូមឲ្យព្រះប្រទាននូវសេចក្តីសន្យា ដូច្នេះ លោកអាចត្រូវបានដោះលែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គអើយ សូមសន្យា ដូច្នេះ ទូលបង្គំអាចត្រូវបានដោះលែងពីគុកនេះ» ឬ «សូមបង់សម្រាប់ការដោះលែងរបស់ទូលបង្គំពីគុកននេះផង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​មាន​អ្នក​ណា​នឹងជួយដល់ទូល‌បង្គំ​បាន?

លោកយ៉ូបប្រើសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីសង្កត់ធ្ងន់ថាមិនមាននរណាម្នាក់ជួយលោកនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំណួរនេះអាចត្រូវបានសសេរដូចជារបាយការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមាននរណាម្នាក់នឹងជួយខ្ញុំទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)