km_tn/job/16/15.md

3.4 KiB

ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​របស់ខ្ញុំ

លោកយ៉ូបនិយាយពីការស្លៀកសម្លៀកបំពាក់ដែលបានធ្វើមកពីបាវ ហាក់ដូចជាសំលៀកបំពាក់បានវាយប្រហាររូបកាយរបស់គាត់។ មនុស្សតែងតែស្លៀកបាវដើម្បីបង្ហាញពីការកាន់ទុក្ខ ឬការមានទុក្ខព្រួយជាខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះខ្ញុំកំពុងកាន់ទុក្ខ ខ្ញុំបានដេរបាវចូលគ្នា ដើម្បីពាក់ជាសម្លៀកបំពាក់របស់ខ្ញុំ» ឬ «ខ្ញុំពាក់សម្លៀកបំពាក់ដែលខ្ញុំបានធ្វើអំពីបាវ ព្រះខ្ញុំកំពុងកាន់ទុក្ខ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំ​បានបោះស្នែងរបស់ខ្ញុំ​ទៅលើ​ដី

«ស្នែង» របស់លោកយ៉ូប តំណាងឲ្យថាមពលនិងអំណាចដែលគាត់មានពីមុន ប៉ុន្តែ ឥឡូវគឺមិនមានទៀតទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំអង្គុយទីនេះនៅក្នុងដី បានធ្វើឲ្យក្រៀមក្រៅខ្លាំងណាស់» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅលើត្របក​ភ្នែក​ខ្ញុំ​គឺជាស្រមោលនៃសេចក្តីស្លាប់

នៅទីនេះ ភ្នែករបស់លោកយ៉ូប ត្រូវបានតំណាងឲ្យដោយ «ត្របកភ្នែក» របស់គាត់។ លោកយ៉ូបនិយាយពីភ្នែករបស់គាត់មានពណ៌ខ្មៅ ហាក់ដូចជាភ្នែកត្រូវមើលទៅដូចជាដូចជាភ្នែកមនុស្សដែលស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានរង្វង់ពណ៌ខ្មៅនៅជុំវិញភ្នែករបស់ខ្ញុំ» ឬ «ភ្នែករបស់ខ្ញុំគឺខ្មៅ ដូចជាភ្នែកនៃមនុស្សស្លាប់» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

គ្មាន​អំពើឃោឃៅនៅ​ក្នុង​ដៃរបស់​ខ្ញុំ

«ដៃ» តំណាងឲ្យសមត្ថភាពនិងសកម្មភាពរបស់មនុស្សម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនប្រព្រឹត្តអំពើឃោឃៅទេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)