km_tn/job/16/13.md

3.4 KiB

ពួក​អ្នកបាញ់ព្រួញរបស់​ព្រះ‌អង្គព័ទ្ធ​ខ្ញុំជុំវិញ

លោកយ៉ូបនិយាយពីខ្លួនរបស់លោកដែលដូចជាចំនុចវាយប្រហាររបស់ព្រះ វាហាក់ដូចជាព្រះបានទុកលោកជាផ្ទាំងស៊ីប ហើយអ្នកបាញ់ព្រួញបានព័ទ្ធជុំវិញលោកដើម្បីវាយប្រហារលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាគឺដូចជាពួកអ្នកបាញ់ព្រួញរបស់ព្រះអង្គបានព័ទ្ធជុំវិញលោក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់បានចាក់ទម្លុះ​ចិត្តថ្លើមខ្ញុំ​ឥត​លើកលែងឡើយ ព្រះអង្គបាន​ចាក់​ទឹកប្រម៉ាត់របស់​ខ្ញុំ​នៅលើដល់​ដី

លោកយ៉ូបនិយាយពីការឈឺចាប់ គាត់មានអារម្មណ៍ដោយប្រៀបធៀបវាទៅនឹង ការដែលព្រះចាក់ទម្លុះរាងកាយរបស់លោកជាមួយនឹងព្រួញ។ ទីនេះ «ព្រះ» តំណាងឲ្យព្រួញដែលទ្រង់បាញ់។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាអារម្មណ៍ដូចជាព្រួញរបស់ព្រះដែលបានចាក់ទម្លុះក្រលៀននិងថ្លើមរបស់ខ្ញុំ ចាក់ទឹកប្រម៉ាត់របស់ខ្ញុំទៅលើដី។ ព្រះអង្គមិនទុកជីវិតខ្ញុំទេ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

​បោកខ្ញុំទៅនឹងជញ្ជាំង​

លោកយ៉ូបនិយាយពីការឈឺចាប់ ដែលគាត់មានអារម្មណ៍ដោយប្រៀបធៀបខ្លួនរបស់គាត់ ទៅនឹងជញ្ជាំងដែលព្រះបានបោកចាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមានអារម្មណ៍ដូចជាជញ្ជាំងដែលព្រះបានបោកទៅលើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​ក៏​រត់ជាន់លើ​ខ្ញុំ ដូច​ជា​អ្នកចម្បាំងដ៏ខ្លាំង​ពូកែ

លោកយ៉ូបពណ៌នាពីព្រះ ដូចជាទាហាដែលវាយប្រហារគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាហាក់ដូចជា ទ្រង់គឺទាហានចម្បាំង ដែលរត់មករកខ្ញុំដើម្បីវាយប្រហារខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-metaphor)