km_tn/job/16/11.md

3.4 KiB

បាន​ប្រគល់​ខ្ញុំ​ទៅមនុស្សទុច្ចរិត ហើយ​បាន​បោះ‌​ខ្ញុំទៅ​ក្នុង​​ដៃ​របស់មនុស្សអាក្រក់

ឃ្លាទាំងពីរនេះមានន័យជាមូលដ្ឋានដូចគ្នា។ ពួកវារួមគ្នាបញ្ជាក់ពីអារម្មណ៍របស់លោកយ៉ូបដែលត្រូវបានក្បត់ដោយព្រះ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

បាន​ប្រគល់​ខ្ញុំ​ទៅ

នេះជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដាក់ខ្ញុំទៅក្រោមការត្រួតត្រារបស់» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

​បាន​បោះ‌​ខ្ញុំទៅ​ក្នុង​​ដៃ​របស់

នៅទីនេះ «ដៃ» របស់មនុស្ស សំដៅដល់ «ការត្រួតត្រា» របស់គាត់។

តែ​ព្រះ‌អង្គ​បាន​បំបាក់​​ខ្ញុំខ្ទេចខ្ទីអស់

លោកយ៉ូបនិយាយពីការឈឺចាប់របស់គាត់ ហើយនិងការអស់សង្ឃឹម វាហាក់ដូចជាខ្លួនរបស់លោកគឺជាអ្វីមួយដែលត្រូវបានបំបែកទៅជាបំណែកៗ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ វាមានអារម្មណ៍ថា ទ្រង់បានបំបែកខ្ញុំជាផ្នែក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

វាយកម្ទេចខ្ញុំទៅជាបំណែកផង

លោកយ៉ូបនិយាយអំពីការដែលព្រះបានធ្វើឲ្យគាត់ឈឺចាប់និងអស់សង្ឃឹម វាហាក់ដូចជាគាត់ជាអ្វីមួយដែលព្រះបានវាយហើយកម្ទេចទៅជាបំណែក។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាដូចជាទ្រង់បានវាយបំបាក់ករបស់ខ្ញុំ ហើយវាយកម្ទេចខ្ញុំជាបំណែក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទុកដូច​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ

លោកយ៉ូបនិយាយពីខ្លួនរបស់លោកដែលដូចជាចំនុចវាយប្រហាររបស់ព្រះ វាហាក់ដូចជាព្រះបានទុកលោកជាផ្ទាំងស៊ីបដើម្បីបាញ់ព្រួញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាគឺដូចជាព្រះអង្គបានទុលខ្ញុំដូចជាផ្ទាំងស៊ីប» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)