km_tn/job/16/06.md

4.2 KiB

សេចក្ដីសោកសង្រេង​

លោកយ៉ូបមានបានទទួលបទពិសោធន៍យ៉ាងធ្ងន់ធ្ងរនៃការបាត់បង់គ្រួសារនិងសុខភាព ដែលវាមិនអាចពន្យល់បាន ហើយដូច្នេះវានាំឲ្យលោក «កើតទុក្ខព្រួយយ៉ាងខ្លាំងនិងការឈឺចាប់ក្នុងផ្លូវអារម្មណ៍»

តើ​វា​នឹងជួយអ្វីដល់​​ខ្ញុំ​?

លោកយ៉ូបប្រើសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបញ្ជាក់ថាការរក្សាភាពស្ងៀមស្ងាត់មិនបានធ្វើឲ្យទុក្ខព្រួយរបស់លោកថយចុះនោះទេ។ សំណួរនេះអាចត្រូវបានសសេរជាប្រយោគ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាមិនបានជួយខ្ញុំអ្វីទាំងអស់»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប៉ុន្តែ ពេលនេះ ព្រះ​ជាម្ចាស់

លោកយ៉ូប េពលនេះបំបែរការត្អូញេត្អែររបស់លោកទៅឯព្រះវិញ។

​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ វិនាស​អស់​

«បានបំផ្លាញគ្រួសាររបស់ទូលបង្គំទាំងអស់» (UDB)

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំក្រៀមស្វិត

នេះមានន័យថាខ្លួនប្រាណរបស់លោកយ៉ូបបានញ័រហើយទៅជាជ្រីវជ្រួញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានធ្វើឲ្យខ្លួនប្រាណរបស់ទូលបង្គំក្រៀមស្វិត» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ

លោកយ៉ូបពណ៌នាអំពពីការក្រៀមស្វិតនៃខ្លួនប្រាណ វាហាក់ដូចជាអ្នកចោទប្រកាន់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយមនុស្សគិតថា រឿងនោះបានបង្ហាញខ្ញុំថាខ្ញុំជាមនុស្សមានបាន» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-personification)

ហើយ​ភាព​ស្គម​ស្គាំងនៃរូបកាយ​របស់​ខ្ញុំ ក៏​បានក្រោកឡើងទាស់​នឹង​ខ្ញុំ​ដែរ គឺ​វា​​ធ្វើ​បន្ទាល់​នៅ​មុខ​របស់ខ្ញុំ

លោកយ៉ូបពណ៌នាភាពស្គមស្គាំងនៃរូបកាយរបស់គាត់ វាហាក់ដូចជាអ្នកចោទប្រកាន់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមើលទៅរូបកាយដ៏ស្គមស្គាំងរបស់ខ្ញុំ ហើយពួកគេគិតថាវាបង្ហាញថាខ្ញុំមានកំហុស» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ទាស់​នឹងមុខរបស់ខ្ញុំ

នៅទីនេះលោកយ៉ូបបានសំដៅលើ «មុខ» របស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាស់នឹងខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)