km_tn/job/16/04.md

3.9 KiB

នោះ​ខ្ញុំ​នឹងរក​ពាក្យ​

លោកយ៉ូបនិយាយអំពីការគិតនៃកិច្ចការដែលឥតប្រយោជន៍នានា ដើម្បីនិយាយ វាហាក់ដូចជាពាក្យរបស់លោកគឺជាធាតុចៃដន្យដែលលោកបានប្រមូលមកនិងរួមបញ្ចូលគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំអាចគិតអំពីកិច្ចការនានាដើម្បីនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គ្រវី​ក្បាល

នេះគឺជាសកម្មភាពដែលបង្ហាញការមិនយល់ព្រម។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ទាំងចំអកផង

ពាក្យ «ចំអក» អាចត្រូវបានបង្ហាញដូចជាកិរិយាសព្ទ។ «ដើម្បីចំអកអ្នក» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ប៉ុន្តែ ខ្ញុំ​នឹង​មិនបញ្ចេញ​ពាក្យ​លើកទឹកចិត្ត ដល់​អស់លោក ហើយ​បបូរ​មាត់​ខ្ញុំ​នឹងមិនកម្សាន្តចិត្តដល់​អស់លោកដែរ!

នៅទីនេះលោកយ៉ូបនិយាយចំអកឡកឡឺយ និងមានន័យផ្ទុយពីអ្វីដែលលោកនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពាក្យសម្តីរបស់ខ្ញុំគឺប្រាកដជាមិនលើកទឹកចិត្តអ្នករាល់គ្នាទេ» ពួកគេប្រាកដជាមិនធ្វើឲ្យអស់លោកមានសេចក្តីឈឺចាប់ទេ» ឬ «ដោយការនិយាយមកកាន់អ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបាននិយាយមកកាន់ខ្ញុំមុននេះ ខ្ញុំនឹងមិនលើកទឹកចិត្ត ឬកម្សាន្តចិត្តអ្នករាល់គ្នាទេ!» (សូមមើលៈ rc://*/ta/man/translate/figs-irony)

ដោយមាត់របស់ខ្ញុំ

នៅទីនេះ «មាត់» របស់លោកយ៉ូប តំណាងឲ្យអ្វីដែលគាត់និយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយអ្វីដែលខ្ញនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​បបូរ​មាត់​ខ្ញុំ​នឹងលើកទឹកចិត្ត

នេះសំដៅដល់ពាក្យលើកទឹកចិត្តដែលលោកនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពាក្យលើកចិត្តរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នឹងកម្សាន្តចិត្តរបស់អ្នក

នេះនិយាយពីទុក្ខព្រួយ វាហាក់ដូចជាបន្ទុកដ៏ធ្ងន់ខាងសាច់ឈាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងកាត់បន្ថយទុក្ខព្រួយរស់អ្នក» ឬ «នឹងជួយអ្នកអោយស្បើយពីទុក្ខព្រួយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)