km_tn/job/16/01.md

2.3 KiB

អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កម្សាន្ត​ចិត្ត ដែល​នាំ​ឲ្យកើតទុក្ខទៅ​វិញទេ

«ជំនួសឲ្យការកម្សាន្តចិត្តខ្ញុំ អ្នករាល់គ្នាបែរជាធ្វើឲ្យខ្ញុំកើតទុក្ខកាន់តែច្រើនទៅវិញ»

តើពាក្យ​​ឥត​ប្រយោជន៍​ទាំង​នេះ​​ចប់​ពេល​ណា​?

លោកយ៉ូបប្រើសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបញ្ជាក់ថាលោកមានប្រាជ្ញាដែលពួកគេគួរតែបញ្ឈប់ការនិយាយដែលគ្មានខ្លឹមសារទាំងនោះ។ សំណួរនេះអាចត្រូវបានសសេរជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំរំពឹងថាពាក្យដ៏ឥតបានការរបស់អ្នករាល់គ្នានឹងបញ្ចប់!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​មាន​អស់លោកចេះតែយ៉ាងម៉េច ​បានធ្វើឲ្យអស់លោកឆ្លើយ​ដូច្នេះ?

លោកយ៉ូបប្រើសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបន្ទោសលោកអេលីផាស។ នៅទីនេះពាក្យ «អ្នក» ជាឯកវចន និងសំដៅលើលោកអេលីផាសដែលទើបតែបញ្ចប់ការនិយាយទៅកាន់លោកយ៉ូប។ សំណួរនេះ អាចត្រូវបានសសេរជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អេលីផាសអើយ អ្នកគួតែបញ្ឈប់ការឆ្លើយមកខ្ញុំរបៀបនេះទៀតទៅ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)