km_tn/job/15/34.md

2.7 KiB

ពួក​មនុស្ស​ទុច្ចរិត

«ក្រុមនៃមនុស្សដែលគ្មានព្រះ»

ភ្លើងក៏​នឹង​ឆេះ​បន្សុស​ត្រសាលរបស់ពួកគេដែរ

ឃ្លា «ត្រសាល» មានន័យថាពួកមនុស្សអាក្រក់បាននាំត្រសាលទាំងនេះជាមួយប្រាក់ដែលពួកគេរកបានពីការស៊ីសំណូក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ត្រសាលដែលពួកគេនាំមកជាមួយការស៊ីសំណូករបស់ពួកគេនឹងត្រូវដុតបន្សុសដោយភ្លើង» (សូមមើលៈ rc://*/ta/man/translate/figs-possession)

ពួកគេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អន្ដរាយ ហើយ​ក៏​បង្កើត​ចេញ​មក​ជា​អំពើ​ទុច្ចរិត ផ្ទៃរបស់ពួកគេមានគភ៌ជាការបោកប្រាស់

គំនិតដូចគ្នា គឺនិយាយឡើងវិញបីដង ដើម្បីបញ្ជាក់ ថាតើមនុស្សអាក្រក់បានធ្វើអ្វីខ្លះ។ នេះនិយាយពីមនុស្សដែលមានគម្រោងដើម្បីប្រព្រឹត្តការអាក្រក់និងធ្វើពួកវា វាហាក់ដូចជាមនុស្សម្នាក់ដែល មានគភ៌និងឲ្យកំណើតទារក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេរៀបផែនការឲ្យមានអំពើអាក្រក់និងធ្វើការអាក្រក់ ពួកគេតែងតែមានផែនការឆបោកអ្នកដទៃ» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

ផ្ទៃរបស់ពួកគេមានគភ៌

នីទីនេះ «ផ្ទៃ» គឺត្រូវបានប្រើសំដៅលើមនុស្សដើម្បីបញ្ជាក់ការតាំងគភ៌ វាដូចជានៅក្នុងផ្ទៃដែលគភ៌បានតាំងទីកន្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកមានគភ៌» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)