km_tn/job/15/29.md

3.4 KiB
Raw Permalink Blame History

គេ​នឹង​មិន​អាចទៅ​ជា​អ្នក​មានទេ ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ

ប្រយោគទាំងពីរបញ្ជាក់ថា គាត់នឹងមានភាពផ្ទុយពីមាន គឺថាគាត់នឹងទៅជាក្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់នឹងក្រ ប្រាក់ទាំងប៉ុន្មានរបស់គាត់នឹងបាត់ទៅ» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

សូម្បីតែស្រមោលរបស់គេក៏គ្មាននៅលើ​ផែនដី​ដែរ

នេះនិយាយពីគំនិតដដែល ដែលថា ទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ទាំងអស់នឹងរលាយបាត់ទៅ។ ការបកប្រែដទៃទៀតអាចអាចថាៈ «សូម្បីតែ ទ្រព្យសម្បត្តិរបស់គាត់ក៏មិនស្ថិតស្ថេរនៅលើផែនដីនេះដែរ»។

​ចេញ​ពី​ទី​ងងឹត

ទីងងឹតនៅទីនេះ តំណាងឲ្យសេចក្តីស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចេញពីទីងងឹតនៃសេចក្តីស្លាប់» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អណ្ដាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​ដើមស្វិត​ក្រៀម​

នៅទីនេះអណ្តាតភ្លើងតំណាងឲ្យការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ ហើយការក្រៀមស្វិតនៃដើមរបស់គាត់ តំណាងមុខរបស់គេ ដែលទ្រព្យសម្បត្តិត្រូវរលាយអស់ ឬថាគាត់នឹងត្រូវស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះនឹងយកអ្វីគ្រប់យ៉ាងដែលគាត់មានចេញពីគាត់ ដូចជាភ្លើងដែលសម្ងួតមែនឈើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ខ្យល់នៃព្រះឱស្ឋព្រះជាម្ចាស់

នៅទីនេះ «ព្រះឱស្ឋ» របស់ព្រះ តំណាងឲ្យការវិនិច្ឆ័យរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ខ្យល់នៃព្រះឱស្ឋព្រះ» ឬ «ការវិនិច្ឆ័យរបស់ព្រះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

គេនឹងផាត់ទៅបាត់ដែរ

ឃ្លានេះសំដៅទៅលើគាត់ដែលបានស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់នឹងស្លាប់» (សូមមើល: rc://*/ta/man/translate/figs-euphemism)