km_tn/job/15/22.md

3.9 KiB

ប្រយោគភ្ជាប់

លោកអេលីផាសបន្តពណ៌នាពីមនុស្សអាក្រក់ដែលគាត់បានចាប់ផ្តើមពណ៌នាក្នុងជំពូក ១៥:១៩

ចេញ​ពី​ទី​ងងឹត​មក

នៅទីនេះ «ទីងងឹត» គឺជាពាក្យប្រៀបធៀបសម្រាប់បញ្ហា ឬ សំណាងអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «រត់គេចខ្លួនពីសំណាងអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

​ដាវ​ក៏នៅ​រង់‌ចាំ​គេ

នៅទីនេះ «ដាវ» គឺជាពាក្យប្រៀបធៀបដែលតំណាងឲ្យសត្រូវដែលកំពុងរងចាំដើម្បីសម្លាប់មនុស្សអាក្រក់។ វាអាចមានអត្ថន័យពីរ គឺទី១) គាត់បានព្រួយបារម្ភ ថាអ្នកណាម្នាក់នឹងសម្លាប់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់បារម្ភថា អ្នកណាម្នាក់ហៀបនឹងសម្លាប់គាត់» ទី ២) វាច្បាស់ណាស់ថាអ្នកណាម្នាក់នឹងសម្លាប់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាម្នាក់កុំពុងរងចាំដើម្បីសម្លាប់គាត់» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-explicit]])

ដើម្បីរក​នំប៉័ង

នៅទីនេះ «នំប៉័ង» សំដៅដល់អាហារជាធម្មតា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីរកអាហារ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ថ្ងៃនៃសេចក្តីងងឹត

នេះគឺជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថ្ងៃនៃគ្រោះមហន្តរាយ» ឬ «ពេលវេលានៃសេចក្តីស្លាប់របស់គាត់» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

មកដល់ហើយ

នេះគឺជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺមកដល់ឆាប់ៗ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

យក​ឈ្នះ

«គ្រប់គ្រងលើ» ឬ «វាយឲ្យចាញ់»

ដូច​ជា​ស្តេចដែល​ត្រៀមជាស្រេច​សម្រាប់​ច្បាំង

នេះជាការប្រៀបធៀបពីរបៀបដែលទុក្ខព្រួយនិងទុក្ខវេទនារបស់គាត់មានអំណាចលើគាត់ ប្រៀបនឹងស្តេចមួយអង្គដែលរួចជាស្រេចសម្រាប់សមរភូមិ នឹងឈ្នះលើនឹងគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាស្តេច ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់សមរភូមិ ដែលនឹងធ្វើឲ្យគាត់មានទុក្ចព្រួយ និងរងទុក្ខវេទនា» (សូមមើលៈ rc://*/ta/man/translate/figs-simile)