km_tn/job/15/12.md

4.6 KiB

ហេតុ​អ្វី​បានជាលោកបណ្តាយឲ្យចិត្តនាំរបស់លោកដូច្នេះ?

នៅទីនេះពាក្យ «ចិត្ត» តំណាងឲ្យការលើកទឹកចិត្តរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហេតុអ្វីការលើកទឹកចិត្តរបស់អ្នកនាំអ្នកទៅឆ្ងាយ?» ឬ «ហេតុអ្វីអ្នកអនុញ្ញាតឲ្យការលើកទឹកចិត្តរបស់អ្នកដឹកនាំការសម្រេចចិត្តរបស់អ្នក!» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-idiom]])

ហេតុអ្វីបានជាលោកមិច​ភ្នែក​ដូច្នេះ

នេះប្រហែលជាសំដៅដល់លោកយ៉ូបហាក់ដូចជាខឹង ជាពិសេសការបង្ហាញសញ្ញានៃភ្នែករបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហេតុអ្វីបានជាភ្នែករបស់មើលទៅហាក់ដូចជាខឹង» ឬ «ហេតុអ្វីអ្នកខឹង» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បាននាំឲ្យចិត្ត

នៅទីនេះ «ចិត្ត» សំដៅដល់តួមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាំខ្លួនរបស់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

បញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក

នេះជាការពណ៌នាពីការនិយាយរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយដូច្នេះ អ្នកនិយាយការអាក្រក់ទាស់នឹងគាត់ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

តើ​មនុស្ស​ជា​អ្វី...តើ​អ្នកដែលកើតមក

សំនួរទាំងពីរនេះមានមូលដ្ឋានគ្រឹះដូចគ្នា ហើយត្រូវបានប្រើរួមគ្នាដើម្បីសង្កត់ធ្ងន់ថាមនុស្សមិនមែនឥតខ្ចោះនោះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

តើ​មនុស្ស​ជា​អ្វី​ដែល​អាច​ស្អាតបាន?

នេះជាសំនួរដែលមិនទាមទារចម្លើយ ដើម្បីបញ្ជាក់ថាមនុស្សមិនអាច​ «ស្អាត» ទាំងស្រុងនោះទេ។ នេះអាចត្រូវបានសសេរជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សម្នាក់ គេមិនអាចស្អាតទាំងស្រុងទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ស្អាត

មនុស្សម្នាក់ដែលព្រះជាម្ចាស់ចាត់ទុកជាមនុស្សដែលទទួលយកបានខាងព្រលឹងវិញ្ញាណ គឺត្រូវបាននិយាថាជាមនុស្សដែលស្អាតស្អំខាងរូបកាយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​អ្នកដែលកើតមក​ពី​មនុស្ស​ស្រី អាច​សុចរិតបានទេ?

នេះជាសំណួរដែលមិនទាមទារចម្លើយដើម្បីសង្កត់ធ្ងន់ថា មនុស្សមិនអាច «សុចរិត» ទាំងស្រុងបានទេ។ ឃ្លានេះអាចសសេរជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលកើតមក​ពី​មនុស្ស​ស្រី មិនអាច​សុចរិតទាំងស្រុងបានទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)