km_tn/job/15/07.md

4.9 KiB

ព័ត៌មានទូទៅ

ខនីមួយៗជាពាក្យប្រៀបធៀប ដែលមានសំណួរពីរដែលមិនទាមទារចម្លើយ ។ (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-rquestion]])

តើ​លោក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ?

ការបញ្ជាក់ចម្លើយនៅទីនេះគឺ «ទេ»។ សំណួរដែលមិនទាមទារចម្លើយនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនមែនជាមនុស្សទីមួយដែលបានកើតមកទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើលោកបាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ?

ការបញ្ជាក់ចម្លើយនៅទីនេះគឺ «ទេ»។ សំណួរដែលមិនទាមទារចម្លើយនេះអាចត្រូវបានសរសេរជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនបានលេចមកមុនអស់ទាំងភ្នំនោះទេ» ឬ «ព្រះមិនបាននាំលោកមកមុនពេលដែលព្រះអង្គនាំអស់ទាំងភ្នំចេញមកនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើលោកបាន​លេច​មក

ឃ្លានេះអាចនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើព្រះបាននាំលោកមក» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

តើ​លោក​បាន​ឮ​ពីអាថ៌កំបាំងនៃចំណេះដឹង​របស់​ព្រះ​ជាម្ចាស់ឬ?

ការបញ្ជាក់ចម្លើយនៅទីនេះគឺ «ទេ»។ សំណួរដែលមិនទាមទារចម្លើយនេះអាចត្រូវបានសរសេរជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «​លោកមិន​បាន​ឮ​ពីអាថ៌កំបាំងនៃចំណេះដឹង​របស់​ព្រះ​ជាម្ចាស់ទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើលោកកំណត់ដែនប្រាជ្ញាចំពោះខ្លួនឯងឬ?

សំណួរដែលមិនទាមទារចម្លើយនេះបញ្ជាក់ថាគាត់មិនអាចកំណត់ដែនប្រាជ្ញាចំពោះខ្លួនឯង។ ឃ្លានេះអាចសសេរជាប្រយោគក៏បាន របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនអាចកំណត់ដែលប្រាជ្ញារបស់លោកបានទេ» ឬ «លោកមិនមែនជាអ្នកប្រាជ្ញតែម្នាក់នោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​លោកដឹង​អ្វី​ដែល​ពួក​យើង​មិន​ដឹងឬ?

ការបញ្ជាក់ចម្លើយនៅទីនេះគឺ «គ្មានទេ»។ សំណួរដែលមិនទាមទារចម្លើយនេះអាចត្រូវបានសរសេរជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានអ្វីដែលលោកដឹងហើយយើងមិនដឹងនោះទេ» ឬ «គ្រប់យ៉ាងដែលលោកដឹងយើងក៏ដឹងដែរ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

អ្វីដែលលោក​ដឹង តើ​ពួក​យើង​មិន​ដឹងមែនទេ?

ការនិយាយរបស់មនុស្សនេះ គឺមានការយល់ដឹងដូចជាអ្វីមួយ «នៅខាងក្នុង» ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីគ្រប់យ៉ាងដែលលោកយល់ យើងក៏យល់ដឹងដែរ» ឬ «យើងយើល់ដឹងអ្វីគ្រប់យ៉ាងដែលលោកយល់ដឹង» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)