km_tn/job/14/20.md

2.0 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបបន្តទូលទៅព្រះ។

ព្រះ‌អង្គ​វាយផ្តួលពួកគេ​ជា​និច្ច

ពាក្យ «ពួកគេ​» សំដៅដល់មនុស្សទាំងឡាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គតែងតែវាយផ្តួលមនុស្ស» ឬ «ព្រះអង្គតែងតែវាយផ្តួលមនុស្សម្នារ»

​គេ​ស្លាប់ទៅដែរ

លាចាកទៅ តំណាងឲ្យការស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់ស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-euphemism)

ព្រះ‌អង្គ​បានប្តូរមុខមាត់របស់​ពួក​គេ

វាអាចមានអត្ថន័យថា ទី១) ការឈឺចាប់ពេលស្លាប់បានធ្វើឲ្យមុខមាត់របស់គេរួម ឬទី ២) នៅពេលមនុស្សស្លាប់ព្រះធ្វើឲ្យមុខរបស់គេខុសប្លែក

ចាត់​គេឲ្យស្លាប់

ឃ្លានេះតំណាងឲ្យការនាំឲ្យគាត់ស្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បើគេ​បន្ទាប​ចុះ

ការបន្ទាបចុះ តំណាងឲ្យការបំបាក់មុខ។ របៀបផ្សេងទៀតនៃការបកប្រែ: «បើសិនជាពួកគេធ្វើឲ្យខូចកិត្តិយស» ឬ «បើសិនជាមនុស្សខ្មាសគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)