km_tn/job/14/18.md

3.2 KiB

ព័ត៌មានទូទៅៈ

ព័ត៌មានទូទៅៈ លោកយ៉ូបបន្តទូលទៅព្រះជាម្ចាស់។

ទោះបីជា​ភ្នំ​ដែល​បាក់រលំ ហើយត្រូវ​ខ្ទេច‌ខ្ទីអស់

«​ខ្ទេច‌ខ្ទីអស់» គឺជាពាក្យប្រៀបធៀប មានន័យថា ត្រូវបានបំផ្លាញទាំងស្រុង។ ឃ្លានេះពន្យល់អំពីពាក្យ «បាក់រលំ» និងបញ្ជាក់ថា បំផ្លាញទាំងស្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភ្នំបាក់រលំ ខ្ទេចខ្ទីទាំងស្រុង» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​របស់វា

ឃ្លានេះអាចត្រូវបានបង្ហាញក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថ្មក៏រលំចុះពីកន្លែងពួកវាមក» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះ‌អង្គ​បំផ្លាញសេចក្ដី​សង្ឃឹម​របស់​មនុស្ស​បែបនេះឯង

ប្រសិនបើ លុបនៅក្នុងភាសារបស់អ្នក អ្នកអាចដាក់ឃ្លានេះក្នុងការចាប់ផ្តើមខទី​ដប់ប្រាំបី ហើយកែតម្រូវអត្ថបទនេះឲ្យបានសមស្រប។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ព្រះអង្គបំផ្លាញក្តីសង្ឃឹមរបស់មនុស្ស គឺដូចជា ល្អងធូលីដី»។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

បំផ្លាញសេចក្ដី​សង្ឃឹម​របស់​មនុស្ស

ការបំផ្លាញសេចក្ដី​សង្ឃឹម តំណាងឲ្យការនាំឲ្យអ្វីដែលមនុស្សសង្ឃឹមមិនកើតឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គរារាំងក្តីសង្ឃឹមរបស់មនុស្សមិនឲ្យកើតឡើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សេចក្ដី​សង្ឃឹម​របស់​មនុស្ស​

នាមអរូប «សេចក្ដី​សង្ឃឹម» អាចត្រូវបានបង្ហាញ ជាមួយកិរិយាសព្ទ «សង្ឃឹម»​ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីៗដែលមនុស្សសង្ឃឹមថាបាន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)