km_tn/job/14/15.md

5.3 KiB

ព័ត៌មានទូទៅៈ

ព័ត៌មានទូទៅៈ លោកយ៉ូបបន្តការសន្ទនាជាមួយព្រះជាម្ចាស់។

ទូល‌បង្គំ​នឹងទូលឆ្លើយ

«ទូល‌បង្គំ​នឹងទូលតប»

ព្រះ‌អង្គ​ចង់បានអ្វី

នាមអរូប «ចង់បាន» អាចត្រូវបានបង្ហាញជាមួយកិរិយាសព្ទ «ប៉ង» ឬ «ចង់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គប៉ង» ឬ «ព្រះអង្គចង់បាន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ដែលជា​ស្នាព្រះហស្ត​ដែល​ព្រះ‌អង្គ​បាន​ធ្វើ

នៅទីនេះព្រះហស្តរបស់ព្រះ តំណាងឲ្យអ្វីៗដែលព្រះអង្គបង្កើត។ លោកយ៉ូបសំដៅលើខ្លួនរបស់លោកដែលដូចជាកិច្ចការនៃស្នាព្រះហស្តរបស់ព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត ទូលបង្គំ ដែលព្រះអង្គបានបង្កើត» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-123person]])

រាប់ហើយយកព្រះទ័យទុកដាក់សម្រាប់

កិរិយាសព្ទទាំងពីររួមគា្នបង្ហាញសកម្មភាពតែមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យកព្រះទ័យទុកដាក់ចំពោះ» (សូមមើលៈ rc://*/ta/man/translate/figs-hendiadys)

​ជំហាន​របស់​ទូល‌បង្គំ​

ជំហានតំណាងឲ្យជីវិតរបស់គាត់ ឬអ្វីដែលគាត់ធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជីវិតរបស់ខ្ញុំ» ឬ «កិច្ចការដែលខ្ញុំធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ព្រះអង្គក៏​មិន​តាមដានមើល...អំពើ​រំលង​របស់​ទូល‌បង្គំ​...​ព្រះ‌អង្គ​ក៏គ្របបាំង

ខ្សែរទាំងបីនេះបង្ហាញគំនិតដូចគ្នា ហើយត្រូវបានប្រើរួមគ្នាដើម្បីបញ្ជាក់ការជឿជាក់របស់គាត់ ថាព្រះនឹងអត់ទោសអោយគាត់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ព្រះអង្គក៏​មិន​តាមដានមើល​​អំពើ​បាបរបស់​ទូល‌បង្គំ​ដែរ

ការតាមដានអំពើបាបរបស់លោកយ៉ូប តំណាងការគិតអំពីបាបរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គមិនតាមដានបាបរបស់ទូលបង្គំទេ» ឬ «ព្រះអង្គមិនគិតអំពីបាបរបស់ខ្ញុំទេ» (​សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អំពើ​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​ទុកនៅក្នុងសម្ពាយ

ការខ្ចប់អំពើរំលងក្នុងកាបូប តំណាងឲ្យការលាក់វា ហើយបដិសេធការគិតពីវា។ នេះអាចត្រូវថ្លែងក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងបដិសេធដើម្បីគិតពីអំពើរំលងរបស់ទូលបង្គំ ដូចនរណាម្នាក់ដែលបានលាក់អ្វីមួយក្នុងការបូប» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​ក៏គ្របបាំងអំពើទុច្ចរិតរបស់​ទូល‌បង្គំ​ដែរ

ការគ្របបាំងអំពើទុច្ចរិតណាមួយ ដូច្នេះ វាមិនអាចដូចជាតំណាងការបដិសេធដើម្បីគិតពីវានោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងលាក់អំពើទុច្ចរិតរបស់ខ្ញុំ» ឬ «ព្រះអង្គនឹងបដិសេធអំពើទុច្ចរិតរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)