km_tn/job/14/13.md

3.7 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបបន្តទូលទៅព្រះ។

ព្រះ‌អង្គបាន​លាក់​ទូល‌បង្គំ

នេះជាការបង្ហាញនូវការឧទាន អ្វីដែលលោកយ៉ូបចង់បានយ៉ាងខ្លាំង ប៉ុន្តែ មិនរំពឹងថាវាកើតឡើងបានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំសង្ឃឹមថា ព្រះអង្គនឹងលាក់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-exclamations)

រក្សាទូលបង្គំនៅកន្លែងសម្ងាត់

«រក្សាទូលបង្គំដោយបិតបាំង» ឬ «រក្សាទូលបង្គំដោយលាក់បាំង»

ហើយបាន​នឹក​ចាំ​ពី​ទូល‌បង្គំ

ការនឹកចាំពីអ្នកណាម្នាក់ គឺជាពាក្យដែលមានន័យថាគិតអំពីនរណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយបន្ទាប់មកគិតអំពីទូលបង្គំ» ឬ «ហើយបន្ទាប់មកនឹងចាំពីទូលបង្គំ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-idiom)

បើ​មនុស្ស​ស្លាប់​ទៅ តើ​គេនឹង​មាន​ជីវិតរស់​ឡើង​វិញ​ម្ដង​ទៀត​ទេ?

ការបញ្ជាក់ចម្លើយគឺ «ទេ» ឬ «ប្រសិនបើ​មនុស្ស​ស្លាប់​ទៅ គេនឹង​មិនមាន​ជីវិតរស់​ឡើង​វិញ​ម្ដង​ទៀតបាន​ទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

បើ​ដូច្នោះមែន

អ្វីដែលពាក្យ «ដូច្នេះ» សំដៅលើ គឺការបានយល់ពីឃ្លាពីមុន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើគាត់នឹងរស់ឡើងវិញ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ទូល‌បង្គំ​នឹង​រង់‌ចាំ​រហូតដល់វេលានៃសេចក្តី​វេទនា​របស់​ទូល‌បង្គំ

ឃ្លា «វេលានៃសេចក្តី​វេទនា​របស់​ទូល‌បង្គំ» តំណាងឲ្យពេលវេលាកំឡុងពេលដែលលោកយ៉ូបមានសេចក្តីវេទនា។ របៀបផ្សេងទៀតនៃការបកប្រែៈ «រងចាំពេលវេលារបស់ទូលបង្គំទោះបីទូលបង្គំនឹងឈឺចាប់ក៏ដោយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ដល់​កំណត់​នៃសេរីភាពទូល‌បង្គំបានមកដល់

នាមអរូប «សេរីភាព» អាចត្រូវបានបង្ហាញជាមួយកិរិយាសព្ទ «ដោះលែង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «រហូតដល់ទូលបង្គំនឹងត្រូវបានដោះលែង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)