km_tn/job/14/01.md

4.5 KiB

ព័ត៌មានទូទៅ

ជំពូកនេះបន្តសម្តីរបស់លោកយ៉ូប ដែលបានចាប់ផ្តើមក្នុង ១២:១។ លោកយ៉ូបទូលទៅព្រះ។

មនុស្ស​ដែល​កើត​ពី​ស្រី្ត​មក

ឃ្លានេះសំដៅលើមនុស្សទាំងអស់ ទាំងបុរសទាំងស្ត្រី គឺមនុស្សទាំងអស់ដែលកើតក្នុងពិភពលោកនេះ។ (សូមមើលៈ rc://*/ta/man/translate/figs-gendernotations)

រស់នៅបានតែមួយរយៈខ្លី​

នេះគឺជាការបំផ្លើសមួយដែលសង្កត់ធ្ងន់ថា មនុស្សរស់នៅបានតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រស់នៅត្រឹមតែពេលដ៏ខ្លីបំផុត» (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

មាន​សេចក្ដី​ទុក្ខលំបាក​ជាច្រើន

ពាក្យ «សេចក្ដី​ទុក្ខលំបាក​ជាច្រើន» តំណាងឲ្យការមានបទពិសោធន៍នៃបញ្ហាជាច្រើន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបញ្ហាជាច្រើន» ឬ «មានការឈឺចាប់ច្រើន» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

មនុស្ស​ចេញ​មក​ពីដី ដូច​ជា​ផ្កា ហើយ​ត្រូវ​កាត់​ចេញទៅ

ដូចជាជីវិតរបស់ផ្កា ជីវិតរបស់មនុស្សម្នាក់គឺខ្លី ហើយងាយនឹងត្រូវបានសម្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

គេរត់គេច ដូច​ជា​ស្រមោល ហើយឥត​នៅ​ស្ថិត‌ស្ថេរ​ទេ

ជីវិតដ៏ខ្លីរបស់មនុស្ស ត្រូវបានប្រៀបធៀបទៅនឹង ស្រមោល ដែលបាត់ទៅយ៉ាងលឿន។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

តើ​ព្រះ‌អង្គបានទតឃើញការទាំងនេះទេ?

លោកយ៉ូបបញ្ជាក់ថា គាត់មិនចង់អោយព្រះយកព្រះទ័យទុកដាក់ចំពោះលោកខ្លាំងពេកទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គមិនទតឃើញការទាំងនេះទេ» ឬ «ព្រះអង្គមិនយកព្រះទ័យទុកដាក់លើការទាំងនេះពេកទេ។ សូមកុំយកព្រះទ័យទុកដាក់នឹងទូលបង្គំពេក» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ទតឃើញ

នៅទីនេះ ការមើលជើញនរណាម្នាក់ តំណាងឲ្យការយកចិត្តទុកដាក់ទៅលើគេ ក្នុងការតម្រូវដើម្បីវិនិច្ឆ័យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការយកចិត្តទុកដាក់» ឬ «មើលដើម្បីចាប់កំហុស»

តើព្រះអង្គនាំទូលបង្គំចូលទៅក្នុងទីជំនុំជម្រះរបស់ព្រះអង្គឬ?

លោកយ៉ូបប្រើសំណួរនេះ ដើម្បីបង្ហាញការភ្ញាក់ផ្អើលរបស់លោក ដែកព្រះវិនិច្ឆ័យគាត់ ទោះបីជាលោកយ៉ូបមិនសូវមានសារសំខាន់ដូចជាផ្កាក៏ដោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ព្រះអង្គវិនិច្ឆ័យទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)