km_tn/job/13/26.md

7.0 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបបានបញ្ចប់ការបរិយាយពីរឿងរបស់គាត់ទៅព្រះ។

ដ្បិត​ ព្រះ‌អង្គ​បាន​កត់​ទុក​សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ

«​សេចក្ដី​ជូរ​ល្វីង​» តំណាងឲ្យការចោទប្រកាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គកត់ត្រាពាក្យចោទប្រកាន់ទាស់នឹងទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គបានធ្វើឲ្យទូល‌បង្គំ​ទទួល​មរតកនៃ​បាប​ដែល​ទូលបង្គំបាន​ប្រព្រឹត្ត​កាល​ពី​ក្មេង

ការទទួល​មរតកនៃ​បាបរបស់គាត់ដែលបាន​ប្រព្រឹត្ត​កាល​ពី​ក្មេងគឺជាន័យប្រៀបធៀប។ វាអាចមានន័យពីរយ៉ាងដែលបង្ហាញ គឺទី១) មានកំហុសសម្រាប់អំពើរបាបនៃយុវភាពរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គមានបន្ទូលថា ទូលបង្គំនៅតែមានកំហុសសម្រាប់អំពើបាបដែលទូលបង្គំបានប្រព្រឹត្តតាំងពីក្មេងមក។ ឬ ទី២) បានដាក់ទោសសម្រាប់អំពើបាបនាំយុវភាពរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានដាក់ទោសទូលបង្គំសម្រាប់អំពើបាបនៃយុវភាពរបស់ទូលបង្គំ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​បាប​ដែល​ទូលបង្គំបាន​ប្រព្រឹត្ត​កាល​ពី​ក្មេង

នាមអរូប «ក្មេង» អាចត្រូវបានបកប្រែជាមួយពាក្យ «ក្មេង» ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពើរបាបដែលខ្ញុំបានប្រព្រឹត្តនៅពេលដែលខ្ញុំនៅក្មេង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះ‌អង្គ​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ

ការធ្វើនេះ តំណាងការដាក់ទោសលោកយ៉ូប ហើយការបង្ខាំងលោកពីការរស់នៅដោយមានសេរីភាព ដូចជាលោកយ៉ូបបានប្រព្រឹត្តអំពើរឧក្រិដណាមួយ ហើយលោកជាអ្នកទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាហាក់ដូចជាព្រះអង្គដាក់ជើងរបស់ទូលបង្គំក្នុងខ្នោះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្នោះ

វាអាចមានអត្ថន័យពីរ គឺ ទី១) ជាស៊ុំដែលដាក់ជើងរបស់អ្នកទោសនៅក្នុងកន្លែងដែលគេមិនអាចផ្លាស់ទីបានទាំងអស់ ឬ ទី២) ច្រវាក់ដែលព័ទ្ធជុំវិញជើងរបស់អ្នកទោសដែលធ្វើអោយវាពិបាកសម្រាប់គេដើរ។ ទាំងអស់នេះត្រូវបានប្រើជារបៀបនៃការដាក់ទណ្ឌកម្ម។

ព្រះអង្គយកព្រះទ័យទុកដាក់ឃ្លាំមើល​អស់​ទាំង​ផ្លូវ​របស់​ទូល‌បង្គំ

ផ្លូវ តំណាងឲ្យកិច្ចការដែលលោកយ៉ូបធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រប់យ៉ាងទូលបង្គំធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​បានវាស់ដីដែលជើង​របស់ទូលបង្គំបានដើរ

ស្បែកជើងរបស់គាត់ តំណាងឲ្យមនុស្សដែលដើរ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះ‌អង្គ​បានវាស់ដីដែលទូលបង្គំបានដើរ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ព្រះ‌អង្គ​បានវាស់ដីដែលជើង​របស់ទូលបង្គំបានដើរ

ការវាស់ដីនេះ តំណាងឲ្យការវាស់អ្វីៗទាំងអស់ដែលលោកយ៉ូបបានធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាហាក់ដូចជាព្រះអង្គបានវាស់ដីដែលទូលបង្គំបានដើរ» ឬ «ព្រះអង្គវាស់គ្រប់យ៉ាងដែលទូលបង្គំធ្វើ ដូចជាការវាស់េជំហានរបស់នរណាម្នាក់ របស់មនុស្សម្នាក់ដែលនៅលើដី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​រលួយខូចបង់

លោកយ៉ូបបានប្រៀបធៀបជីវិតរបស់គាត់ទៅនឹងអ្វីមួយដែលរលួយខូចបង់។ គាត់កំពុងស្លាប់យឺតៗ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ហើយ​ដូច​ជា​អាវ ដែល​កន្លាតបាន​កាត់​សុីអស់ក្តី​។

លោកយ៉ូបបានប្រៀបធៀបខ្លួនរបស់គាត់ទៅនឹងសម្លៀកបំពាក់ដែលពេញទៅដោយប្រហោង ព្រោះស្រមោចកន្លាតបានស៊ីផ្នែករបស់វា។ (សូមមើលៈ rc://*/ta/man/translate/figs-simile)