km_tn/job/13/23.md

2.7 KiB

ព័ត៌មានទូទៅ

លោកយ៉ូបបន្តការនិយាយទៅកាន់ព្រះ។

ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់...​ដូច​ជា​​សត្រូវ​របស់ព្រះអង្គដូច្នេះ?

លោកយ៉ូបសួរសំណួរនេះ ដើម្បីប្តឹងអំពីការដែលព្រះប្រព្រឹត្តចំពោះគាត់។ គាត់ប្រហែលជាសង្ឃឹមថាបានចម្លើយ។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រពីទូលបង្គំ

ការលាក់មុខពីអ្នកណាម្នាក់ តំណាងឲ្យការមិនព្រមមើលមុខនរណាគាត់ ឬការបដិសេធគាត់។ ព័ត៌មានទូទៅៈ «ព្រះអង្គមិនព្រមមើលមកទូលបង្គំ» ឬ «ព្រះអង្គបដិសេធទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើព្រះ‌អង្គនឹងធ្វើទុក្ខបុកម្និញ...ដេញ​តាម​ចំបើង​ក្រៀមឬ?

លោកយ៉ូបប្រើសំណួរនេះដើម្បីទូលព្រះថា ព្រោះលោកយ៉ូបមិនសូវសំខាន់និងខ្សោយ វាមិនមានប្រយោជន៍ដើម្បីព្រះធ្វើទុក្ខបុកម្និញគាត់នោះទេ។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-parallelism]])

ស្លឹក​ឈើ​ដែលជ្រុះ...​ចំបើង​ក្រៀម

«ស្លឹក» និង​ «​ចំបើង» ជាពក្យប្រៀបធៀបដែលពណ៌នាអំពី ភាពខ្សោយ ភាពមិនសូវសំខាន់ និងភាពមិនរឹងម៉ាំរបស់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គធ្វើទុក្ខបុកម្និញទូលបង្គំ ប៉ុន្តែ ទូលបង្គំខ្សោយដូចជាស្លឹកឈើដែលប៉ើងដោយសារខ្យល់ ហើយមិនសូវសំខាន់ដូចជាចម្បើងស្ងួត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)