km_tn/job/13/18.md

3.4 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបបន្តការនិយាយទៅកាន់ព្រះ។

មើល៍ ឥឡូវ​នេះ

នេះជាការសង្កត់ធ្ងន់លើពាក្យបន្ទាប់។ «ស្តាប់ ឥឡូវនេះ» ឬ «សូមយកចិត្តទុកដាក់ជាពិសេស»

ទូលបង្គំបាន​រៀប‌ចំការការពារខ្លួនរបស់ទូលបង្គំជា​លំដាប់

ការរៀបចំការការពាររបស់គាត់តាមលំដាប់ តំណាងឲ្យការសម្រេចចិត្តដែលគាត់នឹងនិយាយការពារខ្លួនរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានគិតតាមរយៈរបៀបដែលខ្ញុំនឹងការពារខ្លួនរបស់ខ្ញុំ» ឬ «ខ្ញុំបានសម្រេចចិត្តពីរបៀបដែលខ្ញុំនឹងពន្យល់ការពារខ្លួនរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​​អ្នក​ណា​ហ៊ាន​ទាស់នឹង​ទូលបង្គំនៅក្នុងតុលាការទៅ?

លោកយ៉ូបប្រើសំណួរនេះដើម្បីបង្ហាញការជឿជាក់របស់លោក ថាលោកត្រឹមត្រូវតាំងពីដើមមក មិនមានអ្នកណាម្នាក់អាចទាស់នឹងគាត់បានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនជឿថាមាននរណាម្នាក់នឹងនិយាយប្រឆាំងនឹងខ្ញុំក្នុងតុលាការឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប្រសិនបើ ​ព្រះអង្គមកទាស់នឹងទូលបង្គំមែន

«ប្រសិនបើ ​ព្រះអង្គមកនិយាយប្រឆាំងនឹងទូលបង្គំមែន»

ប្រសិនបើព្រះអង្គ

«ព្រះអង្គ» នៅទីនេះគឺមានន័យដល់អង្គព្រះជាម្ចាស់។

ប្រសិនបើ រកឃើញថាទូលបង្គំមានកំហុសមែន

នេះអាចបានបញ្ចេញក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើព្រះអង្គបង្ហាញថាទូលបង្គំខុសមែន» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​ព្រម​ប្រគល់​ជីវិតរបស់ទូលបង្គំ

​ព្រម​ប្រគល់​ជីវិតរបស់នរណាម្នាក់សម្រាប់ការស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)