km_tn/job/13/16.md

2.5 KiB

នេះគឺជាមូលហេតុដែលខ្ញុំអាចរួចខ្លួន

នាមអរូប «ការឲ្យរួចខ្លួន» អាចត្រូវបានបង្ហាញជាមួយកិរិសព្ទ​ «ដោះលែង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាហេតុផលដែលព្រះនឹងដោះលែងខ្ញុំ» ឬ «នេះគឺជាហេតុផលដែលព្រះនឹងមានបន្ទូលថា ខ្ញុំមិនមានកុុំហុសទេ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះជាម្ចាស់អើយ សូមសណ្តាប់ដោយព្រះទ័យទុកដាក់

លោកយ៉ូបចាប់ផ្តើមប្រើពាក្យរបស់គាត់ដោយផ្ទាល់ទៅរកព្រះ។

សូមសណ្តាប់ដោយព្រះទ័យទុកដាក់ ចំពោះពាក្យរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំបានប្រកាសឮដល់ព្រះកាណ៌របស់ព្រះអង្គផង

ល្បះទាំងពីរនេះមានន័យជាគោលដូចគ្នា ហើយធ្វើឲ្យការទូលសូមរបស់លោកយ៉ូបសូមឲ្យព្រះសណ្តាប់លោកកាន់តែខ្លាំងឡើង។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

សូមឲ្យពាក្យដែលទូលបង្គំបានប្រកាសឮដល់ព្រះកាណ៌របស់ព្រះអង្គផង

នាមអរូប «ការប្រកាស» អាចត្រូវបានបង្ហាញជាមួយនិងកិរិយាសព្ទ «ប្រកាស»។ ព្រះការណ៌ (ត្រចៀក) តំណាងឲ្យការស្តាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមព្រះសណ្តាប់ការប្រកាសរបស់ទូលបង្គំ» ឬ «សូមព្រះសណ្តាប់អ្វីដែលទូលបង្គំប្រកាស» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-metonymy]])