km_tn/job/13/11.md

4.3 KiB
Raw Permalink Blame History

តើ​មិនមែនតេជា‌នុភាព​របស់​ព្រះ‌អង្គទេឬ ដែលបានធ្វើឲ្យអស់លោកភ័យ​ខ្លាច​?តើមិនមែនជាសេចក្តីស្ញែងខ្លាចរបស់ព្រះអង្គទេឬដែលធ្លាក់មកលើអស់លោក?

លោកយ៉ូបប្រើសំណួរទាំងនេះដើម្បីស្តីបន្ទោសមិត្រភក្តិរបស់លោក។ វាអាចមានអត្ថន័យពីរ គឺទី១) លោកយ៉ូបគឺបាននិយាយថា ពួកគេតែខ្លាចព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «តេជានុភាពរបស់ព្រះអង្គ គួរតែធ្វើឲ្យអ្នករាល់គ្នាភ័យខ្លាច ហើយសេចក្តីខ្ញាល់របស់ព្រះអង្គធ្លាក់មកលើអ្នករាល់គ្នា» ទី២) លោកយ៉ូបបាននិយាយថា ពួកគេគួរតែខ្លាចព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តេជានុភាពរបស់ព្រះនឹងធ្វើឲ្យអ្នកភ័យខ្លាច!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

មិនមែនជាសេចក្តីស្ញែងខ្លាចរបស់ព្រះអង្គទេឬដែលធ្លាក់មកលើអស់លោក

សេចក្តីស្លាប់​កំពុងធ្លាក់លើមនុស្ស តំណាងថាពួកគេបានមកជាគួរឲ្យខ្លាចខ្លាំងណាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ តើអ្នកមិនមានការខ្លាចទេឬ» ឬ «តើអ្នកមិនភ័យខ្លាចទេឬ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សុភាសិតដែលអស់លោកចាំយកមកនិយាយ​ឥតបានការទេ

ឥតបានការ តំណាំងឲ្យការដែលមិនស័ក្កិសមនិងមិនស្ថិតស្ថេរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពាក្យសម្តីដែលគួរឲ្យចងចាំរបស់អ្នក គឺមិនមានន័យដូចជាផេះ» ឬ «ពាក្យសម្តីដែលគួរឲ្យចងចាំរបស់អ្នក នឹងត្រូវបំភ្លេចដូចជាផេះដែលហើរបានទៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ការការពារខ្លួនរបស់អស់លោកជាការការពារដែលធ្វើពីដីឥដ្ឋដែរ

លោកយ៉ូបនិយាយពីអ្វី ដែលពួកគេនិយាយពីរបស់ព័ទ្ធជុំវិញទីក្រុងដែលត្រូវបានធ្វើឡើងអំពីដីឥដ្ឋ វាមិនអាចការពាករមនុស្សបានទេ ព្រោះដីឥដ្ឋវាងាយនឹងត្រូវបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលអស់លោកនិយាយក្នុងការការពារ គឺវាមិនមានប្រយោជន៍ដូចជាជញ្ជាំងដែលធ្វើពីដីឥដ្ឋ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ការការពារខ្លួនរបស់អស់លោក

វាអាចមានអត្ថន័យពីរ​ដែលសំដៅដល់ គឺទី១) អ្វីដែលពួកគេនិយាយដើម្បីការពារខ្លួបរបស់ពួកគេ ឬ ទី២) អ្វីដែលពួកគេនិយាយគឺការពារព្រះ។