km_tn/job/13/09.md

3.1 KiB

តើវាមិនមែនជាការល្អសម្រាប់អស់លោកទេឬ នៅពេល​ព្រះ‌អង្គ ស្វែងរកអស់លោក

នៅទីនេះឃ្លា «ស្វែងរកអស់លោក» គឺជាន័យធៀបមានន័យថាៈ «ល្បងលអ្នករាល់គ្នា»។ លោកយ៉ូបប្រើសំណួរនេះដើម្បីដាស់តឿនមិត្រភក្តិរបស់លោកថា ប្រសិនបើ ព្រះជាម្ចាស់បានល្បងលពួកគេ ព្រះអង្គនឹងេមានព្រះបន្ទូលថា អ្វីដែលពួកគេកំពុងធ្វើគឺខុស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ ព្រះជាម្ចាស់បានល្បងលអ្នករាល់គ្នា តើនឹងជាការល្អឬទេសម្រាប់អ្នករាល់គ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​អស់លោកអាច​បញ្ឆោត​ព្រះ‌អង្គ ដូច​ជាអស់លោក​បញ្ឆោត​មនុស្ស​ដែរទេ

លោកយ៉ូបប្រើសំណួរនេះដើម្បីដាស់តឿនមិត្រភក្តិរបស់លោកថា ព្រះជាម្ចាស់ដឹងគ្រប់យ៉ាងអំពីពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាប្រហែលជាអាចបញ្ឆោតមនុស្សបាន តែអ្នករាល់គ្នាមិនអាចបញ្ឆោតព្រះបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ស្តីបន្ទោសដល់អស់លោក

«បន្ទោសអ្នករាល់គ្នា»

ប្រសិនបើ នៅក្នុងអស់លោកបានបង្ហាញពីភាពលំអៀង

ការបង្ហាញភាពលំអៀង សំដៅដល់ការនិយាយរឿងល្អតែម៉្យាងអំពីអ្នកណាម្នាក់ ដូច្នេះ ការវិនិច្ឆ័យដែលនិយាយថាមនុស្សម្នាក់នោះល្អ។ ការធ្វើដោយអាថ៌កំបាំងដូច្នេះ មានន័យថាជាការធ្វើពុតជានិយាយដោយយុត្តិធ៌ម ប៉ុន្តែ តាមពិត ពេញចិត្តមនុស្សម្នាក់ជាងមនុស្សម្នាក់ទៀត» របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ អ្នកបង្ហាញពីភាពលំអៀងដល់អ្នកផ្សេងទៀត»