km_tn/job/13/03.md

3.3 KiB

ខ្ញុំ​ចង់វែកញែកជាមួយ​ព្រះ​អង្គ

មិត្រភក្តិរបស់លោកយ៉ូបកំពុងវិនិច្ឆ័យលោក ប៉ុន្តែ ពួកគេមិននិយាយការពិតទេ។ លោកយ៉ូបនឹងជជែកតវ៉ាជាមួយព្រះជាម្ចាស់តែម្នាក់ឯងអំពីបណ្តឹងរបស់លោក

អស់លោកព្យាយាមលាក់សេចក្តីពិត​ដោយការកុហក

ការដាក់ទឹកលុប ឬកំបោរសទៅលើការពិត តំណាងឲ្យការបដិសេធសេចក្តីពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកលាក់សេចក្តីពិតដោយការកុហក» ឬ «អ្នកកុហក ហើយបដិសេធសេចក្តីពិត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អស់លោក​ជា​គ្រូ​ពេទ្យ​ដែលគ្មានតម្លៃ

ជាគ្រូពេទ្យម្នាក់ តំណាងឲ្យធ្វើជាមនុស្សម្នាក់ដែលលួងលោមចិត្តអ្នកដទៃ។ ការធ្វើជាមនុស្សគ្នាតម្លៃមានន័យថា ពួកគេមិនចេះធ្វើអ្វីដែលពួកគេគួរតែធ្វើ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាដូចជាគ្រូពេទ្យដែលមិនចេះព្យាបាលជំងឺ»​ ឬ «អ្នករាល់គ្នាមកដើម្បីលួងលោមចិត្តរបស់ខ្ញុំ ប៉ុន្តែ អ្នករាល់គ្នាមិនចេះ ដូចជាគ្រូពេទ្យដែលមិនមានជំនាញ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អស់លោកនៅ​ស្ងៀម

ការបញ្ជាក់នេះ មានន័យថា «ត្រូវស្ងាត់ស្ងៀម» ឬ «ឈប់និយាយ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

អស់លោកជាមនុស្សមាន​ប្រាជ្ញា​មែន

ពួកគេគិតថាពួកគេកំពុងនិយាយដោយប្រាជ្ញា ប៉ុន្តែ លោកយ៉ូបបាននិយាយថាពួកគេគួរតែឈប់និយាយ។ នាមអរូប «ប្រាជ្ញា» អាចត្រូវបានបង្ហាញជាមួយពាក្យ «ប្រាជ្ញា»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ អ្នកបានធ្វើដូច្នេះ អ្នកនឹងមានប្រាជ្ញា» ឬ «ប្រសិនបើ អ្នកឈប់និយាយ អ្នកនឹងមើលទៅមានប្រាជ្ញា» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)