km_tn/job/12/19.md

4.0 KiB

ព្រះ‌អង្គ​នាំ​ពួក​បូជាចារ្យឲ្យវង្វេងក្នុងភាពទុក្ខព្រួយ

​ការនាំ​ពួក​បូជាចារ្យឲ្យវង្វេងតំណាងឲ្យការយកអំណាចរបស់ពួកគេចេញ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ក្នុងភាពទុក្ខព្រួយ

នាមអរូប «ភាពទុក្ខព្រួយ» អាចត្រូវបានបង្ហាញពាក្យ «ក្រៀមក្រំ» ឬ «ព្រួយចិត្ត» របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេមានអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំង» ឬ «ហើយពួកគេព្រួយចិត្ត» (មើលៈ rc://*/ta/man/translate/figs-abstractnouns)

ផ្តួលរំលំមនុស្ស​មាន​អំណាច

«កំចាត់មនុស្សមានអំណាច»

ព្រះ‌អង្គ​ដក​ពាក្យ​សំដី​ពី​ពួក​អ្នកដែល​គួរ​ទុក​ចិត្ត​បាន

ការដកយកសម្តីរបស់ពួកគេ តំណាងឲ្យការធ្វើឲ្យពួកគេមិនអាចនិយាយបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គធ្វើឲ្យអ្នកដែលគេទុកចិត្តមិនអាចនិយាយបាន» ឬ «ព្រះអង្គធ្វើឲ្យអស់អ្នកដែលគេធ្លាប់ទុកចិត្តទៅជាស្ងៀមស្ងាត់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដក​យក​យោបល់​ពី​ពួក​ចាស់​ទុំ​ចេញ

ព្រះអង្គធ្វើឲ្យអស់អ្នកដែលគេធ្លាប់ទុកចិត្តមិនអាចនិយាយបាន» ឬ «ព្រះអង្គធ្វើឲ្យមនុស្សដែលគេធ្លាប់ទុកចិត្តទៅជាស្ងាត់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួក​ចាស់​ទុំ

អាចមានអត្ថន័យពីរ គឺ ទី១) មនុស្សចាស់ ទី២) ពួកអ្នកដឹកនាំ។

ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួកអ្នកធំ

ការចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួកអ្នកធំ គឺជាការប្រៀបធៀបមួយដែលធ្វើឲ្យមនុស្សមានអារម្មណ៍មើលងាយពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានបណ្តាលឲ្យមនុស្សមិនមានការគោរពយ៉ាងខ្លាំងចំពោះពួកអ្នកគ្រប់គ្រង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ក៏​ដោះខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ

ខ្សែក្រវាត់គឺជាសញ្ញាសម្គាល់ពីកម្លាំង។ ការដោះខ្សែក្រវាត់របស់មនុស្សខ្លាំង សំដៅដល់ការយកកម្លាំងរបស់គាត់ចេញនិងធ្វើឲ្យគាត់ទៅជាខ្សោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យមនុស្សខ្លាំងទៅជាខ្សោយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)