km_tn/job/12/13.md

4.3 KiB

ព័ត៌មានទូទៅៈ

ខទី ១៣ និយាយថាព្រះគឺទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិ។ ផ្នែកនៃជំពូកនេះបង្ហាញថានេះគឺជាការពិតដោយប្រាប់អំពីព្រះប្រាជ្ញាញាណ និងឥទ្ធិឫទ្ធិ ដែលព្រះបានធ្វើ។

នៅជាមួយ​ព្រះជាម្ចាស់ ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង

នាមអរូប «ប្រាជ្ញា» និង «ឥទ្ធិឫទ្ធិ» អាចត្រូវបានបង្ហាញជាមួយគុណនាម «ដែលប្រកបដោយគតិបណ្ឌិត» និង «ដែលមានអនុភាព»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះគឺប្រកបដោយគតិបណ្ឌិតនិងប្រកបដោយអនុភាព» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

មើល៍

ពាក្យនេះកត់ចំណាំកន្លែងដែលលោកយ៉ូបចង់ឲ្យអ្នកស្តាប់យកចិត្តទុកដាក់ជាពិសេស។

ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បានទេ

ឃ្លានេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាអាចសាងសង់វាឡើងវិញបានទេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះ‌អង្គ​ឃុំ​អ្នក​ណា​ទុក​ហើយ គ្មាន​អ្នក​ណា​អាច​នឹងដោះ​បាន​ឡើយ

នាមអរូប «ដោះលែង» អាចត្រូវបានបង្ហាញជាមួយកិរិយាសព្ទ «ដោះលែង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះ‌អង្គ​ឃុំ​អ្នក​ណា​ទុក​ហើយ គ្មាន​អ្នក​ណា​អាច​នឹងដោះ​បាន​ឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ប្រសិន‌បើ ​ព្រះ‌អង្គ​ទប់​ទឹក នោះ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ

អាចមានអត្ថន័យពីរដែលបង្ហាញអំពីទឹក ទី១) ការរារាំងទឹកកុំឲ្យធ្លាក់ចុះមក» ឬទី ២) ការរារាំងទឹកកុំឲ្យហូរមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ ទ្រង់បញ្ឈប់ទឹកកុុំឲ្យហូរ នោះដីនឹងស្ងួតហែង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយប្រសិន‌បើ​ ព្រះ‌អង្គ​បើក ទឹកនឹងលិច​លង់​ផែនដី​អស់

អាចមានអត្ថន័យពីរដែលបង្ហាញអំពីការបើក គឺ ទី១) បណ្តាលឲ្យភ្លៀងធ្លាក់ចុះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើទ្រង់បណ្តាលឲ្យភ្លៀងជាច្រើនធ្លាក់មក វានឹងធ្វើឲ្យមានទឹកជន់លេចដី» ឬ ទី២) ការបណ្តាលឲ្យទឹកហូរមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ ទ្រង់បណ្តាលឲ្យទឹកជាច្រើនហូរមក វានឹងធ្វើឲ្យមានទឹកជន់លេចដី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)