km_tn/job/12/11.md

2.9 KiB

​តើត្រចៀកមិនបានភ្លក់​ពាក្យសំដី ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ?

លោកយ៉ូបប្រើសំណួរនេះដើម្បីសង្កត់ធ្ងន់ថា មនុស្សស្តាប់អ្វីៗដែលអ្នកដទៃនិយាយហើយវិនិច្ឆ័យថាវាគឺល្អឬអាក្រក់។ ត្រចៀកហើយនិងអណ្តាតជាពាក្យប្រៀបធៀបសម្រាប់ការស្តាប់និងការភ្លក្ស។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «យើងឮអ្វីដែលមនុស្សនិយាយ ហើយសាកល្បងវាដូចជាភ្លក្សរសជាតិអាហារ» (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metonymy]] ហើយនិង rc://*/ta/man/translate/figs-simile)

មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា

«មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា»។ នាមអរូប «ប្រាជ្ញា» អាចត្រូវបានបង្ហាញជាមួយ «គតិបណ្ឌិត»។ ពាក្យ «មនុស្ស» សំដៅដល់មនុស្សធម្មតា។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សចាស់គឺមានប្រាជ្ញា» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-gendernotations]])

មនុស្ស​មាន​អាយុ​យឺនយូរ ទើប​មានការយល់ដឹង

ប្រយោគ «​អាយុ​យឺនយូរ» គឺជាន័យធៀបសម្រាប់ការរស់បានយូរ។ ការយល់ដឹងក្នុងអាយុកាលយឺនយូរ តំណាងឲ្យការរីកចម្រើនការយល់ដឹងរបស់មនុស្សនៅពេលដែលរស់នៅបានយូរ។ នាមអរូប «ការយល់ដឹង» អាចត្រូវបានបង្ហាញជាមួយឃ្លា «យល់ដឹងច្រើន»។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សរីកចម្រើនការយល់ដឹងនៅពេលដែលរស់នៅបានយូរ» ឬ «មនុស្សដែលរស់នៅយូរអង្វែងយល់ដឹងច្រើន» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-abstractnouns]])