km_tn/job/12/09.md

2.6 KiB

ក្នុង​ចំណោម​សត្វទាំងអស់​នោះ តើ​មាន​សត្វ​មួយ​ណាដែល​មិន​ដឹង​...ទាំង​អស់?

សំនួរនេះសង្កត់ធ្ងន់លើចំនុចដែលសត្វទាំងអស់ដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការនេះ។ វាមានន័យថាៈ «គ្រប់សត្វទាំងអស់ដឹង...នេះ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion|Rhetorical Question)

ព្រះ‌ហស្តនៃ​ព្រះ‌អម្ចាស់​បាន​បង្កើត​ទាំង​អស់

ព្រះហសត្ថរបស់ព្រះជាម្ចាស់តំណាងអោយអំណាចរបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានធ្វើកិច្ចការនេះដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy|Metonymy)

ជីវិត​នៃ​សត្វ​ទាំង‌ឡាយ និងខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គទាំងអស់

ព្រះហស្តរបស់ព្រះជាម្ចាស់តំណាងឲ្យការត្រួតត្រា ឬអំណាចរបស់ទ្រង់។ របស់គ្រប់យ៉ាងចាប់ផ្តើមក្នុងព្រះហស្តរបស់ទ្រង់តំណាងឲ្យឫទ្ធានុភាពរបស់ព្រះអង្គដើម្បីត្រួតត្រាពួកវា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលត្រួតត្រាលើគ្រប់អ្វីៗដែលមានជីវិតទាំងអស់ និងប្រទានខ្យល់ដង្ហើមអោយមនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy|Metonymy)

ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង

«ខ្យល់​ដង្ហើម» តំណាងឲ្យជីវិត ឬសមត្ថភាពដើម្បីរស់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy|Metonymy)