km_tn/job/12/04.md

4.8 KiB

ខ្ញុំ​ជា​ទី​សើច​ចំអក​ដល់អ្នកជិតខាងរបស់​ខ្ញុំ ខ្ញុំជា​ម្នាក់​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះជាម្ចាស់ ហើយក៏ជាអ្នកដែល​ព្រះ‌អង្គបាន​ឆ្លើយ​តបដែរ!

ទំនាក់ទំនងរវាងឃ្លាទាំងនេះអាចធ្វើឲ្យច្បាស់លាស់ជាមួយនឹងពាក្យ «ទោះបីជា»។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ខ្ញុំ​ជា​ទី​សើច​ចំអក​ដល់អ្នកជិតខាងរបស់​ខ្ញុំ ទោះបីជា ខ្ញុំជា​ម្នាក់​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះជាម្ចាស់ ហើយក៏ជាអ្នកដែល​ព្រះ‌អង្គបាន​ឆ្លើយ​តបដែរ!»

ខ្ញុំ​ជា​មនុស្ស​សុចរិត និង គ្មានទោសទេ ឥឡូវនេះខ្ញុំត្រូវបានគេ​សើច​ចំអក​ឲ្យ

ទំនាក់ទំនងរវាងឃ្លាទាំងនេះអាចធ្វើឲ្យច្បាស់លាស់ជាមួយនឹងពាក្យ «ទោះបីជា»។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «​ទោះបីជា ជា​មនុស្ស​សុចរិត និង គ្មានទោសទេ ឥឡូវនេះខ្ញុំត្រូវបានគេ​សើច​ចំអក​ឲ្យ»

ក្នុង​គំនិត​របស់​អ្នក​ដែល​មាន​សេចក្ដី​សុខ តែង​មើល‌ងាយ​ចំពោះ​ភាពអកុសល

នាមអរូប «គំនិត» «​សេចក្ដី​សុខ» «មើល‌ងាយ​» និង «​ភាពអកុសល» អាចត្រូវបានបង្ហាញជាមួយឃ្លាដទៃទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សម្នាក់ដែលរស់នៅដោយជីវិតសុខសាន្ត ស្អប់មនុស្សដែលទទួលសេចក្តីវិនាស» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

ភាពអកុសលមក

ការនាំភាពអកុសលតំណាងពីការធ្វើឲ្យអ្វីមួយកើតឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បណ្តាលឲ្យកិច្ចការអាក្រក់ជាច្រើនកើតឡើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដល់អស់​អ្នក​ណា ដែល​ភ្លាត់​ជើង

ការភ្លាត់ជើងតំណាងឲ្យការចាប់ផ្តើមក្នុងគ្រោះថ្នាក់ ឬបញ្ហា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដល់អស់អ្នកណាដែលរួចរាល់នៅក្នុងបញ្ហា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទី​លំនៅ​របស់​ពួក​ចោរកាន់តែ​​ចម្រើនឡើយ

ទី​លំនៅ​របស់​ពួក​គេកាន់តែ​​ចម្រើនឡើង តំណាងឲ្យការរីកចម្រើនរបស់ពួកចោរក្នុងទីលំនៅរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកចោររស់នៅយ៉ាងរីកចម្រើនក្នុងទីលំនៅរបស់ខ្លួន» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដៃរបស់ពួកគេគឺជាព្រះរបស់ពួកគេ

«ដៃរបស់ពួកគេ» គឺជាពាក្យប្រៀបធៀបសម្រាប់កម្លាំង េហើយ «ព្រះរបស់ពួកគេ» គឺជាពាក្យប្រៀបធៀបសម្រាប់មោទនភាពរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមានអំនួតហួសប្រមាណអំពីសមត្ថភាពរបស់ពួកគេ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])