km_tn/job/11/15.md

3.1 KiB
Raw Permalink Blame History

លោកប្រាកដ​ជា​​ងើប​មុខ​ឡើង ដោយគ្មានភាពអាម៉ាស់ណាមួយឡើយ

«ងើបមុខរបស់អ្នកឡើង» តំណាងឲ្យអកប្បកិរិយានៃមនុស្សដែលមានការជឿជាក់ និងក្លាហាន។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-idiom]])

លោក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជាទឹក​ដែល​ហូរ​បាត់​ទៅ

លោកសូផារគឺកំពុងប្រៀបធៀបសេចក្តីវេទនាជាមួយនឹងទឹកដែលហូរចុះហើយវាបាត់ទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកនឹងចងចាំវា ប៉ុន្តែ សេចក្តីវេទនានឹងបាត់ទៅ ដូច​ជាទឹក​ដែល​ហូរ​បាត់​ទៅ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ជីវិត​របស់លោកនឹង...ដូចជាពេលព្រឹកវិញ

លោកសូផារនិយាយឡើងវិញនូវគំនិតដដែលសម្រាប់ការបញ្ជាក់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ជីវិត​របស់លោកនឹង​បាន​ភ្លឺថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់

ភ្លឺថ្លា​តំណាងឲ្យភាពថ្កុំថ្កើងនិងភាពរីករាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជីវិត​របស់លោកនឹង​ថ្កុំថ្កើងហើយរីករាយដូចពេល​ថ្ងៃ​ត្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទោះប​ីជាមាន​សេចក្ដី​ងងឹត

​សេចក្ដី​ងងឹត តំណាងឲ្យបញ្ហានិងភាពក្រៀមក្រំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះប​ីជាបញ្ហាងងឹតនិងភាពក្រៀមក្រំក៏ដោយ» (សូមមើលៈ rc://*/ta/man/translate/figs-hypo)

នោះវា​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌វិញ

ពេល​ព្រឹក‌តំណាងឲ្យពន្លឺ ដែលតំណាងឲ្យភាពថ្កុំថ្កើងនិងភាពរីករាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នោះវា​នឹង​បាន​ថ្កុំថ្កើងនិងរីករាយដូច​ជា​ពេល​ព្រឹក‌» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)