km_tn/job/11/13.md

3.0 KiB

ឧបមាថា លោកបាន​តាំង​ចិត្ត​ត្រឹម​ត្រូវ​

បេះដូងតំណាងឲ្យគំនិត និងអាកប្បកិរិយា។ ការចាត់តាំងវាត្រឹមត្រូវតំណាងឲ្យការកែតម្រូវវា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើប្រសិនជាអ្នកបានកែតម្រូវអាកប្បកិរិយារបស់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​លើកដៃ​របស់លោកទៅរកព្រះ‌ជាម្ចាស់

នេះគឺជាសញ្ញាសម្គាល់សកម្មភាពការបង្ហាញការទូលសូមព្រះសម្រាប់ជំនួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយបានធ្វើអំពាវនាវនិងអធិស្ឋានដល់ព្រះ» (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ឧបមាថាលោកបាន​បោះ‌បង់ចោលអំពើទុច្ចរិត

ដៃតំណាងឲ្យអ្វីដែលមនុស្សប្រព្រឹត្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើប្រសិនជាលោកបានប្រព្រឹត្តការអ្វីមួយដែលអាក្រក់ក្នុងអតីតកាល» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដូច្នេះ លោកបានដាក់វានៅឆ្ងាយពីលោក

ការដាក់អំពើបាបពីក្រោយតំណាងការបញ្ឈប់ការធ្វើអំពើបាប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ បន្ទាប់មកអ្នកបានឈប់ប្រព្រឹត្តអំពើអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មិនអនុញ្ញាតឲ្យ​មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ទី​លំនៅ​របស់​លោកនោះ​ឡើយ

​ការរស់នៅរបស់អំពើ​ទុច្ចរិត តំណាងឲ្យមនុស្សកំពុងធ្វើកិច្ចការទុច្ចរិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអ្នកមិនអនុញ្ញាតឲ្យសមាជិកនៃគ្រួសាររបស់អ្នកប្រព្រឹត្តកិច្ចការទុច្ចរិត» (សូមមើលៈ rc://*/ta/man/translate/figs-personification)