km_tn/job/11/10.md

3.6 KiB

ប្រសិនបើទ្រង់...ចាប់ឃុំនរ​ណាម្នាក់

«ប្រសិនបើទ្រង់...បិតអ្នកណាម្នាក់នៅក្នុងគុក»

ប្រសិនបើ ព្រះអង្គកោះហៅនរណាម្នាក់មកជំនុំ‌ជម្រះ

នាមអរូប «ការជំនុំជម្រះ» អាចត្រូវបានបកប្រែជាមួយកិរិយាសព្ទ «វិនិច្ឆ័យ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ ព្រះជាម្ចាស់ត្រាស់ហៅនរណាម្នាក់ឲ្យទៅរកព្រះអង្គ ដូច្នោះ ព្រះជាម្ចាស់អាចវិនិច្ឆ័យគាត់» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

តើ​អ្នក​ណា​អាច​នឹង​ឃាត់​ព្រះ‌អង្គ​បាន

សំណួរនេះបញ្ជាក់ថាមិនមាននរណាម្នាក់អាចបញ្ឈប់ព្រះជាម្ចាស់បានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមាននរណាម្នាក់អាចបញ្ឈប់ទ្រង់បានទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​ព្រះអង្គមិនយកព្រះទ័យទុកដាក់ទេឬ?

នេះបញ្ជាក់ថាព្រះកត់ចំណាំអំពើបាប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គប្រាកដជាកត់ចំណាំវា!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប៉ុន្តែ មនុស្ស​ល្ងីល្ងើដែលគ្មានការយល់ដឹង

នាមអរូប «ការយល់ដឹង» អាចត្រូវបានបង្ហាញជាមួយកិរិយាសព្ទ «យល់ដឹង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ មនុស្ស​ល្ងីល្ងើមិនយល់ដឹង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ពួកគេនឹងយល់ នៅពេល​សត្វ​លា​ព្រៃបង្កើតកូន​ជា​មនុស្ស

តាំងពីដើមមកសត្វលាព្រៃមិនអាចបង្កើតកូនមនុស្សបានទេ នេះមានន័យថាមនុស្សល្ងីល្ងើក៏នឹងមិនអាចទទួលការយល់ដឹងបានដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លុះណាតែសត្វលាព្រៃអាចបង្កើតកូនមនុស្ស ទើបមនុស្សល្ងីល្ងើរទទួលការយល់ដឹង» ឬ «វាគឺអាចទៅរួចសម្រាប់មនុស្សល្ងីល្ងើ ដើម្បីទទួលបានការយល់ដឹង ដូចគ្នាបើវាអាចទៅរួចសម្រាប់សត្វលាព្រៃដែលអាចបង្កើតកូនមនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-irony)