km_tn/job/11/07.md

4.5 KiB

តើ​លោក​អាច​ស្វែង​យល់​ជម្រៅ​ព្រះ‌ហឫទ័យរបស់​ព្រះ‌ជាម្ចាស់ទេ? តើលោកជ្រាបពីឫទ្ធា‌នុភាព​ឥត​ខ្ចោះទេ?

សំណួរទម្រង់ស្របទាំងពីរនេះ គឺសួរពីកិច្ចការដូចគ្នា។ អ្នកសសេរប្រើប្រាស់សំណួរទម្រង់នេះដើម្បីសង្កត់បន្ថែមអត្ថន័យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនអាចយល់អំពីព្រះជាម្ចាស់ដោយស្វែងរកទ្រង់បានឡើយ ហើយអ្នកក៏នឹងមិនយល់ជាក់ច្បាស់អំពីឫទ្ធានុភាពដ៏ឥតខ្ចោះបានដែរ!» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-rquestion]])

បញ្ហា

នេះគឺសំដៅដល់ការយល់ដឹងពីព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីយល់ពីព្រះ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

គឺធំហើយខ្ពស់ជាងផ្ទៃមេឃ...ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់

ភាពមិនអាចទៅរួចនៃការយល់ពីព្រះ គឺត្រូវបាននិយាយដូចជាការដែលវាមិនអាចទៅទីកន្លែងដ៏សែនឆ្ងាយបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺដូចជាការដែលមិនអាចចូលទៅដល់ទីកន្លែងដែលខ្ពស់បំផុតក្នុងស្ថានសួគ៌...គឺច្រើនជាងការដែលមិនអាចចូលទៅទីដែលជ្រៅបំផុតក្នុងទីឃុំព្រលឹងមនុស្សស្លាប់» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-simile]])

តើលោកអាចធ្វើអ្វីបាន?

លោកសូផារបានប្រើសំណួរនេះសើម្បីបង្ហាញថាមនុស្សម្នាក់មិនអាចធ្វើអ្វីមួយដើម្បី​យល់ដឹងពេញលេញពីព្រះជាម្ចាស់បានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនអាចធ្វើអ្វីបានទេ» ឬ «អ្នកមិនអាបយល់ពីព្រះជាម្ចាស់បានទាំងអស់ទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើលោកអាចដឹងអ្វី?

លោកសូផារបានប្រើសំណួរនេះសើម្បីបង្ហាញថាមនុស្សម្នាក់មិនអាចធ្វើអ្វីមួយដើម្បី​ស្គាល់ព្រះជាម្ចាស់បានពេញលេញទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនអាចស្គាល់ព្រះបានពេញលេញទេ» ឬ «អ្នកមិនអាចដឹងអ្វីទាំងអស់ដែលត្រូវដឹងនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប្រវែងរបស់វា

អាចមានអត្ថន័យពីរដែលសំដៅដល់គឺ ទី១) ភាពអស្ចារ្យរបស់ព្រះ ទី ២) ភាពអស្ចារ្យនៃព្រះប្រាជ្ញាញ្ញាណរបស់ព្រះ

វែងជាងផែនដីទៅទៀត ហើយក៏ធំជាងសមុទ្រផង

ភាពអស្ចារ្យរបស់ព្រះ ឬ ព្រះប្រាជ្ញាញ្ញាណ គឺបាននិយាយដូចជាអាចមានរង្វាស់នៅក្នុងចម្ងាយ។