km_tn/job/11/01.md

3.2 KiB

លោក​សូផារ ជា​ជនជាតិណា‌អាម៉ា

សូមបកប្រែឈ្មោះរបស់បុរសនេះឲ្យដូចនៅក្នុងជំពូក ២:១១ ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកសូផារពីតំបន់ណាអាម៉ា» (UDB) (សូមមើលៈ rc://*/ta/man/translate/translate-names)

តើ​យើង​គួរ​នៅ​ស្ងៀម មិន​តប​នឹង​ពាក្យ‌ជាចំលើយ​ឬ?

លោកសូផារបានសួរសំណួរក្នុងទម្រង់អវិជ្ជមាន ដើម្បីបញ្ជាក់ថាពាក្យសម្តីរបស់លោកយ៉ូបត្រូវបានប្រឆាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងត្រូវតែឆ្លើយនូវពាក្យទាំងអស់នេះ!» ឬ «អ្នកណាម្នាក់គួរតែឆ្លើយតបនឹងពាក្យទាំងអស់នេះ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើសម្ដី​របស់​អ្នក​ពូកែ​វោហារ អាចនឹងជឿបានទេ?

លោកសូផារបានប្រើសំណួរនេះដើម្បីបញ្ជាក់ថាពួកគេមិនគួរជឿអ្វីដែលលោកយ៉ូបនិយាយនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសនេះពេញទៅដោយរោហាសព្ទ ប៉ុន្តែ មនុស្សមិនគួរជឿលោកនោះទេ។

ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​លោក ​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀមឬ?

លោកសូផារបានប្រើសំណួរនេះ ដើម្បីស្តីបន្ទោសលោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែ: «ដោយព្រោះលោកបាននិយាយនូវពាក្យសម្តីជាច្រើន នេះមិនមានន័យថាអ្នកដទៃទៀតត្រូវស្ងៀមស្ងាត់នោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ពេលលោក​មើល‌ងាយ​ការបង្រៀនរបស់យើង តើមិនធ្វើឲ្យ​លោក​អាម៉ាស់​មុខទេឬអី?

លោកសូផារបានប្រើសំណួរនេះ ដើម្បីស្តីបន្ទោសលោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោក​មើល‌ងាយ​ការបង្រៀនរបស់យើង។ ឥឡូវនេះ យើងនឹងធ្វើឲ្យលោកមានអារម្មណ៍អាម៉ាស់!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)