km_tn/job/10/20.md

3.4 KiB

តើអាយុ​ជីវិត​របស់​ទូលបង្គំពិតជាខ្លីមែនឬ?

ពាក្យ «អាយុរបស់ខ្ញុំ» នៅទីនេះបង្ហាញពីរយៈពេលដែលលោកយ៉ូបមានជីវិត។ សំណួរនេះរំពឹងដល់ចម្លើយវិជ្ជមាន ដើម្បីបញ្ជាក់ថាលោកយ៉ូប លោកយ៉ូបរំពឹងថាគាត់រស់នៅតែពីរ បីថ្ងៃទៀតប៉ុណ្ណោះ។ វាអាចត្រូវបានបកប្រែដូចជារបាយការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនៅសល់ពេលរស់នៅតែពីរ បីថ្ងៃទៀតប៉ុណ្ណោះ» ឬ «ជីវិតរបស់ខ្ញុំនឹងត្រូវបញ្ចប់ឆាប់ៗនេះ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ស្ថាន​

នៅទីនេះ ទីកន្លែងដែលព្រលឹងនៃមនុស្សស្លាប់ទៅគឺត្រូវបានហៅថា ដូចជាស្ថាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទីកន្លែង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៃភាពងងឹត និងនៃស្រមោល​នៃ​សេចក្ដី​ស្លាប់

ឃ្លានេះ «ស្រមោល​នៃ​សេចក្ដី​ស្លាប់» ពង្រឹងបន្ថែមនៃគំនិត នៃ «ភាពងងឹត»។ ឃ្លាទាំងពីរគឺអធិប្បាយអំពីទីកន្លែងដែលព្រលឹងរបស់មនុស្សស្លាប់ទៅ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ស្រមោល​នៃ​សេចក្ដី​ស្លាប់

បកប្រែដូចនៅក្នុង ៣:៤

ងងឹតដូចជាកណ្តាលយប់

ភាពងងឹតនៃកន្លែងដែលព្រលឹងរបស់មនុស្សស្លាប់ទៅ គឺត្រូវបានប្រៀបធៀបនឹងភាពងងឹតនៃកណ្តាលយប់។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

គ្មាន​របៀប​រៀប​រយ

ឃ្លាអវិជ្ជមាននេះ អាចត្រូវបានបង្ហាញក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេញទៅដោយភាពរញ៉េរញ៉ៃ» ឬ «ទីកន្លែងដែលគ្រប់យ៉ាងរញ៉េរញ៉ៃ» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

ដែលពន្លឺក៏ដូចជាកណ្តាលរាត្រីដែល

ពន្លឺនៃទីកន្លែងដែលព្រលឹងមនុស្សស្លាប់ទៅ គឺត្រូវបានប្រៀបធៀបទីនឹងកណ្តាលរាត្រី។ «ដែលទីនោះមិនមានពន្លឺ» (សូមមើលៈ rc://*/ta/man/translate/figs-simile)