km_tn/job/10/12.md

3.0 KiB

ព្រះអង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ

នៅទីនេះនាមអរូប «ជីវិត» មានន័យអំពីជីវិតខាងរូបកាយ និង «សន្ធិសញ្ញាដ៏ស្មោះត្រង់» សំដៅដល់ការស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះការសន្យារបស់ទ្រង់។ ពាក្យទាំងពីរនេះអាចបកប្រែក្នុងទម្រង់កិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានអនុញ្ញាតឲ្យទូលបង្គំរស់និងមានសេចក្តីស្មោះត្រង់ដែលបានការពារទូលបង្គំ»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះអង្គ​ថែ‌រក្សា​

«ការថែរក្សារបស់ព្រះអង្គ»

បានដឹកនាំព្រលឹងរបស់ខ្ញុំ

នៅទីនេះពាក្យ «ព្រលឹង» បង្ហាញពីជីវិតរបស់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានដឹកនាំទូលបង្គំ» ឬ «បានទតមើលមកទូលបង្គំដោយយកព្រះទ័យទុកដាក់» ឬ «រក្សាទូលបង្គំឲ្យមានសុវត្ថិភាព» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

អ្វីៗទាំងនេះ ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ

ពាក្យ «អ្វីៗទាំងនេះ» នៅទីនេះ សំដៅដល់អ្វីៗដែលបាននិយាយក្នុងខបន្ទាប់។

អ្វីៗទាំងនេះ ដែល​ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ

នៅទីនេះពាក្យ «ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ» មានន័យថាព្រះបានរក្សាពួកគេជាសម្ងាត់ ឬបានលាក់បាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីៗទាំងនេះ ព្រះអង្គបានរក្សាជាសម្ងាត់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះនឹងចំណាំទុក

«ព្រះអង្គនឹងទតមើលទូលបង្គំ»