km_tn/job/10/10.md

3.0 KiB

ព័ត៌មានទូទៅ

ខទាំងនេះ លោកយ៉ូបបានប្រើភាសារបស់កវីដើម្បីពណ៌នាពីរបៀបដែលព្រះបានបង្កើតលោកនៅក្នុងផ្ទៃ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry)

តើ​ព្រះ‌អង្គ​មិន​បាន​ចាក់​ទូល‌បង្គំ​ចេញ​ដូច​ជា​ទឹក​ដោះ ហើយ​ធ្វើឲ្យ​ទូល‌បង្គំ​កក​ខះ ដូច​ជា​ផែន​ទឹក​ដោះ​ទេ​ឬ?

នេះគឺជាសំណួរដែលរំពឹងដល់ចម្លើយវិជ្ជមាន។ «ព្រះអង្គបានចាក់ទូលបង្គំចេញដូចជាទឹកដោះ និងធ្វើឲ្យទូលបង្គំកកខះដូចជាផែនទឹកដោះ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-simile]])

ព្រះអង្គ

នៅទីនេះពាក្យ «ព្រះអង្គ» សំដៅដល់ព្រះ។

ទូលបង្គំ

នៅទីនេះពាក្យ «ទូលបង្គំ» សំដៅដល់លោកយ៉ូប។

ព្រះអង្គ​បំពាក់​ស្បែក និង​សាច់

ព្រះដាក់ស្បែកនិងសាច់លើរូបកាយរបស់លោកយ៉ូបគឺបាននិយាយដូចជាព្រះបានស្លៀកសំលៀកបំពាក់អោយគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានដាក់ស្បែកនិងសាច់នៅលើខ្លួនរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពាស‌ពេញ​រូប​កាយ​ទូលបង្គំ

«ប្រឌិតទូលបង្គំព្រមគ្នា»។ ការនិយាយថាព្រះដាក់រូបកាយរបស់លោកយ៉ូបនៅក្នុងផ្ទៃ គឺដូចជាព្រះបានត្បាញ ឬប្រឌិតផ្នែកនៃសំលៀកបំពាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដាក់ទូលបង្គំព្រមគ្នា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សរសៃ

«សរសៃពួរ» ទាំងនេះគឺជាផ្នែកនៃរាង្គកាយដែលភ្ជាប់សាច់ដុំទៅនឹងឆ្អឹង ឬផ្នែកដទៃទៀតនៃរាង្គកាយ ដែលដូចជាភាពស្វិត ខ្សែពណ៌ស​ ឬ ខ្សែភ្លើង។