km_tn/job/09/34.md

2.1 KiB

ប្រយោគភ្ជាប់

ខគម្ពីរទាំងនេះបន្តពីការតវ៉ាពីមុនដែលគ្មាននរណាធំជាងព្រះជាម្ចាស់ដែលមានអំណាចក្នុងការជំនុំជម្រះរវាងព្រះជាម្ចាស់និងលោកយ៉ូបនោះទេ។

សូម​ព្រះអង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ

ពាក្យ «ដំបងរបស់ព្រះជាម្ចាស់» នៅទីនេះ គឺជាពាក្យប្រៀបធៀបសម្រាប់ការដាក់ទោសរបស់ព្រះជាម្ចាស់ ឬ ការកែតម្រង់ដល់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមបញ្ឈប់ព្រះជាម្ចាស់ពីការដាក់ទោសខ្ញុំទៅ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ

«ញ័ររន្ធត់» ជានាមអរូប អាចប្រែជាកិរិយាសព្ទក៏បាន «រន្ធត់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមកុំឲ្យព្រះអង្គធ្វើឲ្យខ្ញុំភ័យរន្ធត់ និងភ័យខ្លាចឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ទើប​ខ្ញុំ​និយាយ​ស្ដី​បាន

«ដូច្នេះ ទើប​ខ្ញុំ​និយាយ​​បាន»

ប៉ុន្តែ តាម​ពិតពេលនេះ

«ព្រោះនេះគឺជារបៀបដែលត្រូវធ្វើនៅពេលនេះ»។