km_tn/job/09/32.md

2.2 KiB

ឆ្លើយតប

បញ្ជាក់ពីព័ត៌មានដែលអាចបូកបន្ថែម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឆ្លើយតបនឹងពាក្យចោទប្រកាន់ទាស់នឹងខ្ញុំ» ឬ «ការពារខ្លួនរបស់ខ្ញុំ» ឬ «តវ៉ាចំពោះភាពគ្មានកំហុសរបស់ខ្ញុំជាមួយគាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

​ហៅ​ឡើង​ទៅ​តុលា​ការ​

«ចូររួមកាត់ក្តីជាមួយគ្នា»។ ពាក្យ «តុលាការ» នៅទីនេះ ជាកន្លែងដែលមនុស្សអាចចូលមក ហើយជំនុំជម្រះក្តី។ «មកកន្លែងកាត់ក្តីជាមួយគ្នា» គឺជាពាក្យប្រៀបធៀប នៃការចូលមកតវ៉ាជាមួយគ្នានៅក្នុងតុលាការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រឈមមុខគ្នានៅចំពោះចៅក្រម»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

គ្មាន​នរណា​អាច​ធ្វើ​ជាចៅក្រមរវាងយើងទាំងពីរបានទេ

ឃ្លានេះមានន័យថា គ្មានចៅក្រមណាដែលធំជាងព្រះជាម្ចាស់ដែលអាចសម្រេចអ្វីដែលត្រឹមត្រូវរបស់ព្រះអង្គនឹងយ៉ូបនោះទេ។

ដាក់ដៃរបស់គាត់លើ

ឃ្លា «ដាក់ដៃរបស់គាត់លើ» នៅទីនេះ មានន័យថា មានអំណាច ឬសិទិ្ធអំណាចលើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចាប់យក» ឬ «មានសិទ្ធិអំណាចលើ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)