km_tn/job/09/27.md

4.4 KiB

ទូលបង្គំ​នឹង​បំភ្លេច​ពាក្យត្អូញត្អែររបស់ទូលបង្គំ

ពាក្យ «ត្អូញត្អែរ» នេះជានាមអរូប អាចត្រូវបានបកប្រែជាកិរិយាសព្ទ «ត្អូញត្អែរ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំនឹងឈប់ត្អូញត្អែរ» ឬ «ទូលបង្គំនឹងឈប់ត្អូញត្អែរទាស់នឹងព្រះជាម្ចាស់ទៀត» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ពាក្យត្អូញត្អែររបស់ទូលបង្គំ

បូកបន្ថែមដើម្បីបញ្ជាក់ព័ត៌មាន។ «ពាក្យត្អូញត្អែររបស់ទូលបង្គំទាស់នឹងព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ទូលបង្គំនឹង​ប្តូរទឹកមុខពីកើតទុក្ខមករីករាយវិញ

ទឹកមុខកើតទុក្ខរបស់លោកយ៉ូបនៅ ទីនេះ ប្រៀបដូចជាអ្វីមួយដែលអាចយកចេញបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំនឹងឈប់មើលទៅភាពមិនសប្បាយ ហើយញញឹមវិញ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទូលបង្គំអាចនឹងខ្លាចទុក្ខសោករបស់ទូលបង្គំទាំងអស់

ខគម្ពីរ ២៨ និង ២៩ បង្ហាញពីលទ្ធផល ប្រសិនបើ គាត់ធ្វើតាមអ្វីដែលគាត់បាននិយាយនៅក្នុងខ ២៧។ របៀបផ្សេងទៀតនៃការបកប្រែៈ «នោះ ទូលបង្គំនឹងភ័យខ្លាចភាពទុក្ខសោករបស់ទូលបង្គំទាំងអស់»។

ទុក្ខសោករបស់ទូលបង្គំទាំងអស់

«ទុក្ខសោក» ជានាមអរូប អាចបង្ហាញជាកិរិយាសព្ទក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលធ្វើឲ្យទូលបង្គំឈឺ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ទូលបង្គំនឹង​មាន​ទោស

«ទូលបង្គំនឹងត្រូវទទួលរងការចោទប្រកាន់ និងដាក់ទោស»។ ឃ្លានេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងដាក់ទោសខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដូច្នេះ តើទូលបង្គំខំប្រឹងព្យាយាមដោយឥតប្រយោជន៍ធ្វើ​អ្វី?

លោកយ៉ូបប្រើសំណួរនេះដើម្បីបញ្ជាក់ថា គាត់មិនបានគិត គ្មានប្រយោជន៍ នៅក្នុងការខំព្យាយាមធ្វើឲ្យព្រះអង្គចាប់អារម្មណ៍នោះទេ។ ព័ត៌មានដែលបង្ហាញអំពីអ្វីដែលលោកយ៉ូបកំពុងតែព្យាយាមនេះ អាចធ្វើឲ្យកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាគ្មានប្រយោជន៍អ្វីទេ ក្នុងការព្យាយាមឲ្យព្រះជាម្ចាស់ចាប់អារម្មណ៍នោះ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-explicit]])